Fact Check: តើអ្នកស្រី មូរ សុខហួរ រិះគន់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី មែនទេ?
យុទ្ធនាការនៃការដាក់លក់ប័ណ្ណនាឡិការបស់អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី តម្លៃ ៥ដុល្លារក្នុងមួយប័ណ្ណនោះ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានេះ មានរូបថតមួយសន្លឹកបង្ហាញរូបថតរបស់អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ កំពុងតែកាន់ស្លាកសរសេរជាភាសាខ្មែរចោទទៅលើលោក សម រង្ស៊ី ថា កំពុងតែបង្វែរដាននោះ ត្រូវបានអ្នកប្រើប្រាស់យកមកចែកចាយ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹកចូលក្នុងក្រុមទូរទស្សន៍ស្រាតខោជនផ្តាច់ការ ដែលបង្ហាញអ្នកស្រី មូរ សុខហួរ កាន់ស្លាកសរសេរថា លោក សម រង្ស៊ី វាយប្រហារព្រះមហាក្សត្រនោះ គ្រាន់តែជាការបង្វែរការតាមដានតែប៉ុណ្ណោះ។ រូបថតជាមួយនឹងសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បង្ហាញរូបរបស់អ្នកស្រី មូរ សុខហួរ កាន់បដាមានអក្សរសរសេរថា «សម រង្ស៊ីបន្តវាយប្រហារមកលើព្រះមហាក្សត្រ គឺ […]
Continue Reading