Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក

បាងកក​ គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ថៃ​។​​ ដោយ​សារ​តែ​លក្ខណៈ​ភូមិសាស្រ្ត​ អំណោយ​ផល​ និង​ជា​មជ្ឈមណ្ឌល​នៃ​គមនាគមន៍​របស់​អាស៊ីផង​ដែរ​នោះ​ វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ បាន​ក្លាយ​ជា​ ស្នាក់ការ​នៃ​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់​ជាច្រើន។ ថ្មី​ៗ​នេះ​ យើង​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ បាន​យក​រូប​ភាព​មួយ​សន្លឹក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​មួយ​នេះ​ មក​អះ​អាង​ថា​ជា​ទី​ក្រុង​ព្រែក​ឬស្សី​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​ដែល​មាន​ទីតាំង​ក្បែរ​នឹង​មាត់​ទន្លេ​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​​​ដដែល​​​នេះ​ ​​ក៏​​បាន​​ អះ​​អាង​​ដែរ​​​ថា​​ «ទី​ក្រុង​ព្រែក​ឬស្សី​​»។ ព្រែក​​ឫស្សី​ ជា​ទី​​ក្រុង​​មួយ​ (បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ Cần Thơ ប្រទេស​វៀតណាម​វិញ​) ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​​នៃ​​ដង​​ទន្លេមេគង្គ​ និង​មាន​ចម្ងាយ​ប្រមាណ​ ១៦៩​ គីឡូ​ម៉ែត្រ​ពី​​ទី​ក្រុង​​ហូជីមិញ​។ ការ​​​អះ​​អាង​មួយ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​សារ​ជា​ថ្មី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ ពី​​សំណាក់​​ អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ទីក្រុង​ធំ​ទាំង​ពីរ​​ប្រចាំ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ ត្រូវ​អា​ចោរ​យួន​លេប​យក​ទៅ​បាត់​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ នៃ​ម្ចាស់​ប្រទេស​ ត្រូវ​តែ​ទាម​ទា​យក​មក​វិញ​៕ […]

Continue Reading