រូប​ថត​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​កង​កម្លាំង​ខ្មែរ​ក្រហម​ ជា​រូប​ភាព​កាត់​ត​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ ​កាន់​តែ​​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយសន្លឹក​ដែល​​បង្ហាញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ជក់​បារី​ និង​ស្ពាយ​កាំភ្លើង​ផង​ដែរ​។​ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​ផ្សេង​ទៀត​ដែល​និយាយ​អំពី​លោក ហ៊ុន សែន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើង​ដង។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ ​​​ខាង​លើ​នេះ​​តាម​រយៈ​ Google […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​  ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ជិះ​ស៊ីក្លូ​ជាមួយ​នឹង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់ ដោយ​ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រយៈ​សីក្លូ​។​ លោក​ ហូ​ ជី​ មិញ​ គឺ​ជា​ប្រមុខ​ដឹក​នាំ​ចលនា​បដិវត្តន៍​យួន​ដ៏​ឆ្នើម​មួយ​ ដោយ​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៤៥​-១៩៥៥​ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៥​-១៩៦៩​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​វៀត​ណាម​ (វៀត​ណាម​ខាង​ជើង​)​។  រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ផ្តិត​ចុង​អណ្តាត​ជាមួយ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ជា​រូប​ថត​កាត់​ត​

ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់​ រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​រិះ​គន់​ កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។​ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ ហ៊ុន​ សែន​ យក​អណ្តាត​ទៅ​ផ្តិត​ទៅ​នឹង​ប្រអប់​សន្លឹក​ឆ្នោត​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​លិឍ​ប្រអប់​សន្លឹក​ឆ្នោត​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​បន្ថែម​ថា​ «បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ កាន់​តែ​បែក​បាក់​គ្នា​»​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ដូច​ជា​លែង​ចាប់​អារម្មណ៍​ពី​ការ​បោះ​ឆ្នោត​ ក៏​ដូចជា​មិនសូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​ទៅ​មើល​បញ្ជី​បោះ​ឆ្នោត​ឡើយ​ ព្រោះ​មិន​ដឹង​ជា​បោះឆ្នោត​បាន​ប្រយោជន៍​អី្វ​ទៀត​? កាន់​តែ​បោះ​ ខ្មែរ​កាន់​តែ​ស្លាប់​ កាន់​តែ​ជាប់​គុក​ […]

Continue Reading

រូប​លោក​ ហ៊ុន​ សែន​ ​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ដែល​​សត្វ​សុនក​នោម​ដាក់​ ជា​រូប​ថត​កាត់​ត​

លោក​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​អំណាច​យូរ​ឆ្នាំ​ផង​ដែរ​នោះ បាន​រង​នូវ​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយពី​សំណាក់​អ្នក​គាំ​ទ្រ​ និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ជា​រឿយ​ៗ​​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​មួយ​ ដោយ​មាន​​សត្វ​សុនក​នោម​ដាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​លើ​​ទូរទស្សន៍​មួយ​ ដោយ​មាន​សត្វ​សុនក​មួយ​ក្បាល​កំពុង​ឈរ​នោម​។​ រូប​ថត​មួយ​សន្លឹក​ខាង​លើ​​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ហ៊ុន​សែន​ដឹក​នាំ​ជាង​៤០​ឆ្នាំ​មក​នេះ​ អាចម៍​ជា​គ្នា​! សន្តិភាព​ផេះ​ អភិវឌ្ឃន៌​ផេះ​ ការ​បង្រួប​បង្រួម​ជាតិ​ផេះ​ ព្រំដែន​ផេះ​ ច្បាប់​ប្រទេស​ផេះ​ ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ​ផេះ​ ជាង​នេះ​ទៅ​ទៀត​ ប្រទេស​ជាតិ​ […]

Continue Reading

Fact Check: ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ថ្មី​ ៣០០០០​រៀល​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថ្មី​ៗ​នេះ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ក្រដាស​ប្រាក់​ថ្មី​ដែល​ទើប​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដែល​រូប​ថត​នេះ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​កំពុង​ញញឹម​។​  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សង្ហា​អត់​បង​ប្អូន​..»។​ Facebook Post | Archived Link ដូច​គ្នា​នេះ​ដែរ​ ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ​ ក៏​ត្រូវ​បាន​កែ​ច្នៃ​ និង​បង្ហោះ​ដោយ​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ […]

Continue Reading

Fact Check: រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ពី​សំណាក់​ក្រុម​អ្នក​ជំទាស់​ ឬ​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក​ ជា​ពិសេស​នៅ​លើ​បណ្តាញ​សង្គម​នា​នា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​លោក​ ជាមួយ​នឹង​​លោក​ស្រី​ ធី​ សុវណ្ណថា​ កំពុង​អង្គុយ​ក្បែរ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​បង្ហោះ​ ចែក​ចាយ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊៊ុន​ សែន​ ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណ​ថា​ កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​។​ លោក​ស្រី​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អតីត​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​ក្រោយ​មកលោក​ស្រី​បាន​​ងាក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។  រូប​ថត​នេះ​ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ និង​​ប្រតិកម្ម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​អក្សរ​នៅ​លើ​រូប​ថត​ដូច្នេះ​ថា​ «ចៅ​លោក​តា​ពិត​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន​ សែន​ ពិត​ជា​​បាន​ស្លាប់​​ដូចគេ​​អះ​អាង​មែន​ឬ​?

កាល​ពី​អំឡុង​ខែ​មិថុនា​ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​ ដោយសារ​លោក​បាន​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គលដែល​​ឆ្លង​កូវីដ-១៩។ ការ​អវត្ត​មាន​របស់​រូប​លោក​ បាន​ធ្វើ​ឲ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​​ថា មេដឹកនាំ​កម្ពុជា​រូប​នេះបាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដែល​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកដែល​សរសេរ​រៀប​រាប់​ថា​ «អាងាប់​នេះ​ វា​ងាប់​ហើយ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​រាយ​ការណ៍​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​  អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ […]

Continue Reading

Fact Check: តើយុទ្ធនា​​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​​ជា​ការ​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរមែន​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៦៨,៣៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca), ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ទន្ទឹម​នឹង​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ ការ​ចាក់​វ៉ាក់​សាំង​យក​កាត​ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន តែ​ប៉ុណ្ណោះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា ការ​ចាក់​វ៉ាក់​សាំង​ និង​ការ​យក​កាត ឬ​ប័ណ្ណ​សម្គាល់ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​ធ្លាប់​បាន​អះ​អាងនូវ​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​​វ៉ាក់​សាំង​ចិន​​ស៊ី​ណូវ៉ាក់​ ផង​ដែរ​ ដែល​ក្រុម​ការ​ងារ​របស់​យើង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា​កន្លង​ទៅ​នេះ​។​ វីដេអូឃ្លីប​​ និង​សំណេរ​​ខាង​លើ ​​​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ […]

Continue Reading

Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សុខភាព​ល្អ​ធម្មតា មិន​ដូច​ការ​អះ​អាង​ឡើយ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​លោក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ជាច្រើន​ថ្ងៃ​កន្លង​មក​​ហើយ ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​បាន​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គល​ឆ្លង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​កម្រង​ផ្កា​មួយ​ដែល​ហាក់​ដូច​ជា​បញ្ជាក់​ថា ​រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ ​រូប​ថត​​​នោះ​ ក៏​បាន​សរសេរបន្ថែម​ផង​ដែរ​ថា​ លោក​បាន​ស្លាប់​ហើយ​នៅ​វេលា​ម៉ោង ​៥​ជាង​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​។​​ រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកម្នាក់ ដែល​បាន​ចែក​រំលែក​ប៉ុស្តិ៍​នេះ​នៅ​លើ​គ្រុប​នៃ​បណ្ដាញ​សង្គម​​។ Facebook Post | Archived Link ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​​រកឃើញ​ផង​ដែរ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ការ​ប្រតិកម្ម​ និង​ចែក​រំលែក​តៗ​គ្នាជា​ច្រើ​ន​ម៉ឺន​ដង​។​ នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​នេះ​ ម្នាក់​ស្រី​នេះ​បាន​និយាយ​​ថា​ លោក​ […]

Continue Reading

Fact-Check: លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំង​មក​ហើយ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​ជាមួយ​សំណេរ​លើ​រូបថត​ «RIP» ដែល​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ដ៏​មាន​អំណាច​មួយ​គូ​នេះ បាន​ទទួល​មរណភាព។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត ២​សន្លឹក​នៅ​ក្នុង​ចំណោម​នោះ គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​រូបថត​មួយ​ទៀត គឺ​ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោក​ ហ៊ុន សែន។ រូបថត​ទាំង​ ២​សន្លឹក​នេះ មាន​សំណេរ​អក្សរ​អង់គ្លេស «RIP» ឬ«Rest in Peace» ឬ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា«សូម​បាន​សោយ​សុខ​គតិភព» ដែល​ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ជាក់​លើ​មរណភាព​របស់​មនុស្ស។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ​ដែល​មាន​ពាក្យ «RIP» នៅ​លើ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន […]

Continue Reading

Fact Check: ​តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

ខណៈ​ដែល​មេរោគ​កូវីដ-១៩​កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាង​ដៃ​ជាមួយ​ទឹក​អនាម័យ​ជា​ប្រចាំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​​ថ្លែងថា លោក​នឹង​​បណ្ដេញ​បុគ្គល​ដែល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​ការ​ពិត ​បង្ហាញ​ថា រូបភាព​នៃ​វីដេអូ និង​សំឡេង​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​​បង្ហោះ​វីដេអូ​មួយ​ ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ការ​ចាក់​វ៉ាក់​សាំង​។ វីដេអូ​នេះ ក៏​បង្ហាញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​បណ្ដេញ​បុគ្គល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក​ផង​ដេរ។ វីដេអូ​​រយៈ​ពេល ៦​នាទី​មួយ​នេះ មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។ សំឡេង​លោក ហ៊ុន សែន នៅ​ក្នុង​វីដេអូ​ «នែ៎​​! នៅ​​ក្នុង​​ហ្នឹ​ង បើ​​សិន​​មាន​​នរណា​​មួយ​ពាក់​​ម៉ាស់​ ខ្ញុំ​​ដេញ​ចេញ​​! មក​​ពាក់​​ម៉ាស់​​ស្អី ​នៅ​​ក្នុង​​កន្លែង​​នេះ​​? នេះ​​អត់​​មាន​​អ្នក​ណា​​ពាក់​​ម៉ាស់​​ទេ​ បើ​សិន​​ជា​​ពាក់​​ម៉ាស់​​ខ្ញុំ​​ដេញ​ចេញ​​។ អត់​​ឲ្យ​​នៅ​​ហ្នឹង​​ទេ​! អ្ហែង​​ទៅ​​ស៊ី​​ជាមួយ​​ម៉ាស់​ ទៅ​​នៅ​​ជាមួយ​​ម៉ាស់​​ទៅ​​! ខ្លា​​មិន​​ខ្លា​ច​ទៅ​​ខ្លាច​​អាចម៍​​ខ្លា​​! វា​​ឆ្ងល់​​រឿង​​កន្លែង​​ហ្នឹង​​! […]

Continue Reading

Fact Check: រូប​ថត​របស់​លោក​ ហ៊ុន​ សែន​ គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​វៀត​ណាម​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​​

ថ្មីៗ​នេះ​ មាន​ការ​អះ​អាង​មួយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​មួយ​រូប​ ដែល​បាន​បង្ហោះ​រូប​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​គោរព​វិញ្ញាណ​ក្ឌន្ធ​របស់​មេដឹកនាំ​វៀត​ណាម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេររៀប​រាប់​ថា​ លោក​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​មេ​ទៀត​ហើយ​។ ទោះ​ជា​យ៉ាង​ណា ការ​​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា​ ការ​អះ​អាង​​លើ​​បណ្ដាញ​​សង្គម​​នេះ​ គឺ​មិន​​ត្រឹម​ត្រូវ​ និង​​នាំ​​ឱ្យ​​មាន​​ការ​​យល់​​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​​សន្លឹក​ ដែលបាន​​​​បង្ហាញ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​​ទៀត​​។ ការ​​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​ដែល​បាន​រៀប​រាប់​​ថា​​ «ខ្ញុំ​ស្មាន​ថា​ អា​ចង្រៃ​ចោរ​យួន​វា​មិន​ចេះ​ងាប់​ វា​ទៅ​បុណ្យ​ខ្មោច​មេ​វា​ងាប់​ ១​ទៀត​ហើយ​​»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​ការ​​​ត្រួត​ពិនិត្យពីការ​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហេ្វស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​​នាំ​​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ ប្រភព​ដើម​នៃ​ការ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម​​ទាំង​ស្រុង។ តាម​រយៈ​សារ​បង្ហោះ​មួយ​ដោយ​ក្នុង​នោះ​ក៏​មាន​រូប​ភាព​មួយសន្លឹក​ដែល​​មាន​ទម្រង់​​ដូច​​គ្នា​​ទាំង​​ស្រុង​​នៅ​លើ​បណ្តាញ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ សែន​ កាល​​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ […]

Continue Reading

Fact Check: តើលោក ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​សេចក្ដី​​សម្រេច​​បើក​​ចរាចរណ៍​​ឆ្លង​​ខេត្ត​​ឡើង​វិញ​​អំឡុង​ពេល​​លោក​​​នៅ​​ក្រៅ​ប្រទេស​មែនឬ​​ទេ?

កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ អាស៊ានបានបើកកិច្ចប្រជុំពិសេសមួយរបស់ខ្លួនដែលបានធ្វេីឡេីងនៅក្នុង ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសុី។ កិច្ចប្រជុំពិសេសមួយនេះ ត្រូវបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកអាស៊ាននីមួយៗ ដែលក្នុងនោះក៏មានការចូលរួមពី​លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផងដែរ។ ទន្ទឹមគ្នា​នេះ ​អវត្តមាន​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​លោក​ចុះ​ហត្ថលេខា​ទៅ​លើ​សេចក្ដី​សម្រេច​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​ដោយ​របៀប​ណា? ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនត្រឹម​ត្រូវទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ទំព័រ​ហ្វេសប៊ុក​មួយ បានអះអាង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ហើយ​ចោទ​សួរ​ថា តើ​លោក ហ៊ុន សែន ចុះហត្ថលេខានៅលើសេចក្តីសម្រេច​បញ្ជប់ការហាមឃាត់ការធ្វើដំណើរ​ឆ្លង​ខេត្ត​​បាន​ដោយ​របៀប​ណា។ ការ​អះ​អាង​ថា ​លោក ហ៊ុន សែន បានចុះហត្ថលេខាលើសេចក្តីសម្រេច​ទាំងខ្លួននៅ​ក្រៅប្រទេស​​នេះ បាន​កើតឡើងនៅ ១​ថ្ងៃក្រោយ​លោក ហ៊ុន សែន បានចាកចេញពីកម្ពុជាទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំពិសេស​អាស៊ាន។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេកប៊ុក បានសរសេររៀបរាប់ថា «ហ៊ុន […]

Continue Reading