រូបថតបង្ហាញលោក ហ៊ុន សែន ផ្តិតចុងអណ្តាតជាមួយនឹងប្រអប់សន្លឹកឆ្នោត ជារូបថតកាត់ត
ខណៈពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោក ត្រូវបានរិះគន់ កាត់តជារឿយៗ និងចែកចាយនៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរបស់លោក ហ៊ុន សែន យកអណ្តាតទៅផ្តិតទៅនឹងប្រអប់សន្លឹកឆ្នោត ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលិឍប្រអប់សន្លឹកឆ្នោត។ អ្នកប្រើប្រាស់ដដែលនេះ បានបន្ថែមថា «បោះឆ្នោតបានប្រយោជន៍អី្វទៀត? កាន់តែបោះ ខ្មែរកាន់តែស្លាប់ កាន់តែជាប់គុក កាន់តែបែកបាក់គ្នា»។ រូបថតភ្ជាប់ដោយសំណេរអះអាងមួយនេះ ត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា «ប្រជាពលរដ្ឋភាគច្រើន ដូចជាលែងចាប់អារម្មណ៍ពីការបោះឆ្នោត ក៏ដូចជាមិនសូវទៅចុះឈ្មោះបោះឆ្នោត ឬទៅមើលបញ្ជីបោះឆ្នោតឡើយ ព្រោះមិនដឹងជាបោះឆ្នោតបានប្រយោជន៍អី្វទៀត? កាន់តែបោះ ខ្មែរកាន់តែស្លាប់ កាន់តែជាប់គុក កាន់តែបែកបាក់គ្នា ប្រទេសជាតិទឹកដីកាន់តែរលាយហិនហោច ហើយខ្មែរកាន់តែរើសអើងគ្នា»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើ Getty Image ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Cambodian Prime Minister Hun Sen looks at a ballot box after he casted his ballot at a polling station in Kandal province on June 4, 2017. Millions of Cambodians started voting in local polls on Sunday, testing the political temperature of a country rife with tension between its strongman premier and an embattled opposition determined to end his three-decade rule» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលសន្លឹកឆ្នោត បន្ទាប់ពីលោកបានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បានចាប់ផ្តើមបោះឆ្នោតក្នុងស្រុក កាលពីថ្ងៃអាទិត្យ ដោយសាកល្បងសីតុណ្ហភាពនយោបាយនៃប្រទេស ដោយមានភាពតានតឹងរវាង នាយករដ្ឋមន្ត្រី និងក្រុមប្រឆាំងដែលកំពុងតស៊ូដោយបានប្តេជ្ញាបញ្ចប់ការគ្រប់គ្រង រយៈពេលបីទសវត្សរ៍របស់គាត់»។
Getty Image Link | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន South China Morning Post ផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ក៏បានបង្ហាញនូវទិដ្ឋភាពរូបថតមួយសន្លឹកដូចគ្នាទាំងស្រុងនេះផងដែរ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញទិដ្ឋភាពរបស់លោកបានផ្តិតចុងអណ្តាតជាមួយនឹង ប្រអប់សន្លឹកឆ្នោតនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Cambodian Prime Minister Hun Sen looks at a ballot box after he cast his vote a polling station for local polls in June» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រឡេកមើលប្រអប់សន្លឹកឆ្នោត បន្ទាប់ពីលោកបានបោះឆ្នោតជ្រើសរើសការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតក្នុងស្រុកកាលពីខែមិថុនាកន្លងទៅនេះ»។
South China Morning Post News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ គឺពិតជាមិនត្រឹមត្រូវទេ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រឡេកមើលប្រអប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ដោយពុំបានបង្ហាញទិដ្ឋភាពរបស់លោកបានផ្តិតចុងអណ្តាតជាមួយនឹង ប្រអប់សន្លឹកឆ្នោតនោះឡើយ។
.container {
border: 2px solid #000;
background-color: #eee;
border-radius: 5px;
padding: 16px;
margin: 16px 0
}
.container::after {
content: "";
clear: both;
display: table;
}
.container img {
float: left;
margin-right: 20px;
border-radius: 50%;
}
.container span {
font-size: 20px;
margin-right: 15px;
}
@media (max-width: 500px) {
.container {
text-align: center;
}
.container img {
margin: auto;
float: none;
display: block;
}
}
Title:រូបថតបង្ហាញលោក ហ៊ុន សែន ផ្តិតចុងអណ្តាតជាមួយនឹងប្រអប់សន្លឹកឆ្នោត ជារូបថតកាត់ត
Fact Check By: Kakada Sim
Result: Altered