Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​សមេ្តច​នរោត្តម​ មុនីនាថ​ សីហនុ​ ដែល​ត្រូវ​ជា​ព្រះ​មាតា​បង្កើត​របស់​ព្រះ​បាទ​នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញអំពី​ទិដ្ឋភាព​ដែល​សម្តេច​យាយ​ ទ្រង់​បាន​លត់​ជង្គង់​នៅ​ក្រោម​រូប​ថត​ ដែល​ហាក់​ដូច​ជា​គោរព​អតីត​មេដឹក​នាំ​វៀត​ណាម​ម្នាក់​គឺ​លោក​ ហូ​ជី​មិញ​។​ លោក​ ហូជីមិញ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹក​នាំ​កុម្មុយនិស្ត​វៀត​ណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង​ និងវៀត​ណាម​ខាង​ត្បូង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក […]

Continue Reading