រូប​ថត​គំនរ​បាក់​បែក​អគារ​នៃ​ទីក្រុង​ម៉ូស៊ុល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន​-រុស្ស៊ី​

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​កន្លង​មក​ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​របស់​ប្រទេស​មួយ​នេះ​។ ទន្ទឹម​គ្នា​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​សំណង់​អគារ​រង​​ការ​ខូច​ខាត ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Hok Kea បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ទីក្រុង​មួយ​ ដែល​មាន​ការ​ខូច​ខាត​ និង​គំនរ​អគារ​បាក់​បែក​ជា​ច្រើន​។​  ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​-រុស្ស៊ី​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​ទី​២​ មីនា​ ឆ្នាំ​២០២២​នេះ​ គឺ​ជា​ថ្ងៃ​ទី​៧​ដែល​ជន​ផ្ដាច់​ការ​ ក្លាឌឺមៀ​ ពូ​ទីន​ (Vladimir Putin) វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយ​ក្រែន​ ដែល​ពូ​ទីន​កំណត់​ធ្វើ​ជា​ថ្ងៃ​ជ័យ​ជំនះ​លើ​អ៊ុយ​ក្រែន​។ ប្រាកដ​ណាស់​ទីក្រុង​គៀវ​បែក​បាក់​ខ្ទេច​ខ្ទាំ​ តែ​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី​ (Zelenskyy) និង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែន​ […]

Continue Reading