វីដេអូរលកបោកបក់កំពង់ផែមួយកាលពី២ឆ្នាំមុន ត្រូវបានអះអាងថាជាទឹកជំនន់នៅកូរ៉េឆ្នាំនេះ
ស្របពេលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជន់លិចតំបន់ជាច្រើននៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពទឹកជន់លិចនៅកំពង់ផែ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយ។ វីដេអូនេះត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា គឺជាទិដ្ឋភាពទឹកលិចនៅប្រទេសកូរ៉េនាប៉ុន្មានថ្ងៃថ្មីៗនេះ។ ការបង្ហោះនេះ ត្រូវបានចែកចាយតៗគ្នានៅលើបណ្ដាញសង្គមជាច្រើនដងផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា វីដេអូភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា White House News បានបង្ហោះវីដេអូឃ្លីបមួយ ដោយបង្ហាញទិដ្ឋភាពទឹករលកជន់លិចកំពង់ផែមួយកន្លែង។ ទំព័រហ្វេសប៊ុកនេះ បានអះអាងជាសំឡេងនៅក្នុងវីដេអូថា គឺជាទិដ្ឋភាពព្យុះ និងទឹកជន់លិចនៅកូរ៉េខាងត្បូងកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការបង្ហោះវីដេអូដោយភ្ជាប់នឹងការអះអាងបែបនេះ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលបានភ្ជាប់ជាមួយនឹងការសរសេរថា «ព្យុះ និងទឹកលិចនៅកូរ៉េ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ វីដេអូឃ្លីបមួយ ដែលមានទម្រង់ […]
Continue Reading