Fact Check: រូបថតមួយសន្លឹកដែលបង្ហាញអំពីជណ្តើរយន្តនេះស្ថិតនៅក្នុងខេត្តហឺប៉ី ប្រទេសចិន
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ម៉ែត្រ មានកាំជណ្តើរឡើងចំនួន ១០៣០កាំ និងមានចំងាយប្រមាណ ១២គីឡូម៉ែត្រ ពីទីរួមខេត្ត។ ថ្មីៗនេះ យេីងសង្កេតឃេីញមានការបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីទិដ្ឋភាព ជណ្តើរយន្ត ដែលធ្វើឡើងទៅកាន់កំពូលភ្នំមួយ និងបានលើកឡើងថា វាស្ថិតនៅក្នុងតំបន់ភ្នំសំពៅ។ រូបថតនេះ ត្រូវបានចែករំលែបន្តពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពមួយ សន្លឹក ដែលបង្ហាញអំពីរូបភាពជណ្តើរយន្ត ដែលធ្វើឡើងទៅកាន់កំពូលភ្នំមួយ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បាន អះអាងដែរថា «ភ្នំសំពៅ ២០២១»។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានរៀបរាប់ថា «ភ្នំសំពៅ ២០២១ អាប់ដេតសាហាវ តែប៉ុណ្ណេះ លែងចុករោយដៃ ជើងទៀតហើយ»។ Facebook Post | […]
Continue Reading