រូបភាព AI ប្រណាំងក្រពើនៅម៉ាឡេស៊ី បង្កការយល់ច្រឡំក្នុងចំណោមអ្នកប្រើបណ្ដាញសង្គម
រូបភាពបង្ហាញការប្រណាំងក្រពើ ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាពិធីប្រណាំងក្រពើនៅរដ្ឋសារ៉ាវ៉ាក់ក្នុងប្រទេសម៉ាឡេស៊ី។ រូបភាពជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិយោបល់របស់ពួកគេ ដែលចោទសួរពីភាពត្រឹមត្រូវនៃរូបភាពទាំងនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបភាពដែលបង្ហាញមនុស្សជិះក្រពើប្រណាំងគ្នា ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ក្នុងន័យថា វាជាពិធីប្រណាំងក្រពើដែលត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) ប្រទេសម៉ាឡេស៊ី។ រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ព្រមទាំងការបញ្ចេញប្រតិកម្ម និងមតិយោបល់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយជឿថា វាជាព្រឹត្តិការណ៍ប្រណាំងសត្វក្រពើពិតប្រាកដ ដែលមានតែនៅក្នុងរដ្ឋសារ៉ាវ៉ាក់តែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីកាបង្ហោះរូបភាពប្រណាំងក្រពើនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីសប្ដាហ៍មុនជាមួយសំណេររៀបរាប់ថា “ចង់បបួលមិត្តភក្តិ និងប្អូនៗទៅទស្សនាការប្រណាំងក្រពើម្ដង…”។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “Meanwhile in Sarawak, Malaysia”។ Facebook Post | Archived Link រូបភាព និងសំណេរបែបនេះ ត្រូវបានបង្ហោះដំបូងដោយទំព័រហ្វេសប៊ុក SouthEast Asian Gallery កាលពីដើមខែមីនានេះ ហើយត្រូវបានចែកចាយបន្តដល់ទៅជិត […]
Continue Reading