Fact Check: រូបភាពដែលបង្ហាញពីទិដ្ឋភាពប្រាសាទថតពីលើអាកាសនេះ ត្រូវបានគេស្គាល់ថាជាប្រាសាទ ប្រែរូប
សៀមរាប គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណជា ៣១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ គឺមានពោរពេញទៅដោយទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗ និងមានប្រាសាទបុរាណនានាជាច្រើនរាប់ មិនអស់។ ថ្មីៗ មានសារបង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពថតពីលើអាកាសនៃប្រាសាទបុរាណមួយ ដោយភា្ជាប់ជាមួយនឹងការអះអាងថា គឺជាប្រាសាទអង្គរវត្ត។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Live In Asia បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញ អំពីទិដ្ឋភាពពីលើអាកាសនៃប្រាសាទបុរាណមួយ។ ទំព័រហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពនៅប្រាសាទអង្គរវត្ត។ ការអះអាងមួយនេះត្រូវបានចែករំលែកតៗគ្នាជាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នក ប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «The incredible Angkor Wat, Cambodia» ឬប្រែជាភាសាខ្មែរមានន័យថា «អង្គរវត្តដ៏អស្ចារ្យនៃកម្ពុជា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី […]
Continue Reading