Fact Check: រូបភាព​ដែល​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ប្រាសាទ​ថត​ពី​លើ​អាកាស​នេះ​​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ប្រាសាទ ​ប្រែ​រូប​​

False Social

សៀមរាប​ គឺ​ជា​ខេត្ត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៣១៨​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។ ខេត្ត​មួយ​នេះ​ គឺ​មាន​ពោរពេញ​ទៅ​ដោយ​ទីកន្លែង​ប្រវត្តិ​សាស្ត្រ​សំខាន់​ៗ​ និង​មាន​ប្រាសាទ​បុរាណ​នា​នា​ជាច្រើន​រាប់​ មិន​អស់​។ ថ្មីៗ មាន​សារ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ថត​ពី​លើ​អាកាស​នៃ​ប្រាសាទ​បុរាណ​មួយ​ ដោយ​ភា្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ គឺ​ជា​ប្រាសាទ​អង្គរ​វត្ត​។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​ទំព័រ​​ហ្វេស​​ប៊ុក​​មួយ​​​ ដែលមានឈ្មោះថា Live In Asia បាន​​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ អំពី​ទិដ្ឋ​ភាព​ពី​លើ​អាកាស​នៃ​ប្រាសាទ​បុរាណ​មួយ​​។ ទំព័រ​ហ្វេស​ប៊ុក​​ដដែល​នោះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​នេះ​ គឺ​ជាទិដ្ឋ​ភាព​នៅ​​ប្រាសាទ​អង្គរ​វត្ត​​​។

ការ​​​​អះ​​​អាង​​មួយ​​​នេះ​ត្រូវ​​បាន​​ចែក​​រំលែកតៗគ្នា​ជា​ច្រើន​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់ជា​ភាសា​អង់គ្លេស​​​ថា​​ «​The incredible Angkor Wat, Cambodia​» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​អង្គរ​វត្ត​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ទិដ្ឋ​ភាព​​ប្រាសាទ​បុរាណ​មួយ​នេះ ​ដែល​​​មាន​​ ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។

តាម​រយៈ​ការ​បង្ហោះផ្សព្វ​ផ្សាយ​​អត្ថ​បទ​ និង​រូប​ថតប្រាសាទ​បុរាណ​ដែល​មាន​បែប​បទ​ដូច​គ្នា​ទាំង​ស្រុង​​នៅ​លើ​បណ្តាញ​ គេហទំព័រ​​ ​Angkor Tourist Guide កន្លង​ទៅ​នេះដែល​បាន​អះ​អាង​ និង​បញ្ជាក់​​អំពី​ឈ្មោះ​នៃ​ប្រាសាទ​មួយ​នេះ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រាសាទ​ប្រែ​រូប​។ ប្រាសាទ​ប្រែ​រូប​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ ២៣០០​ម៉ែត្រ​ ពី​ផ្លូវ​ខ្វែង​វង់​ធំ​ និង​វង់​តូច​នៃ​តំបន់​អង្គរ​ ក្នុង​ខេត្ត​សៀម​រាប​។

រូប​ភាព​ផ្ដាម​ចេញ​ពីគេហទំព័រ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Pre Rup Temple: Architecturally and artistically superior temple-mountain» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ប្រាសាទ​ប្រែ​រូប​ គឺ​ជា​ប្រាសាទ​ដែល​មាន​ ស្ថាបត្យ​កម្ម​ និងសិល្បៈប្រាសាទ​ភ្នំ​ដ៏​កំពូល​​​»។

Angkor Tourist Guide | Archived Link

ដោយ​ឡែក​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ និង​បង្ហាញ​ពី​ទិដ្ឋ​ភាព​នៃ​ការ​ផ្តិតរូប​ប្រាសាទ​បុរាណ​ពី​លើ​ អាកាសមួយ​នេះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ និងបង្ហោះ​ផងដែរ​តាម​រយៈ​គេហទំព័រ​​​​ Apsara Media។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ប្រាសាទប្រែរូបសតវត្សរ៍ទី១០»។​

Apsara Media Report | Archived Link 

តាម​​រយៈ​គេហ​ទំព័រ​​មួយ​ទៀត​របស់​​ Insight Guides ដែល​បានបង្ហោះរូប​ភាព​ និង​ខ្លឹម​សារ​អត្ថ​បទ​ដែល​បាន​បញ្ជាក់​ថា ​រូប​ថត​ខាង​ក្រោម​នេះ គឺ​ជាទិដ្ឋ​ភាព​ពិត​ពី​លើ​អាកាស​របស់​ប្រាសាទ​អង្គរ​វត្ត​ ដែល​វា​មិនមាន​សណ្ឋាន​ និង​រូប​រាង​ដូច​ទៅ​នឹង​រូប​ថត​​ដែល​ទំព័រ​ហ្វេស​បុ៊កនោះបាន​បង្ហោះ​ផ្សព្វផ្សាយ​​ទេ​។

រូប​ភាព​ផ្ដាម​ចេញ​ពីគេហ​ទំព័រ​​ខាង​លើ​ ដែល​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​​ «Aerial view of Angkor Wat in Cambodia» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ទិដ្ឋភាពពីលើអាកាសនៃប្រាសាទអង្គរវត្តនៅកម្ពុជា»។

Insight Guides | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថាការអះអាងដូចបានរៀបរាប់ខាងលេីនេះ មិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពប្រាសាទអង្គរវត្តនោះឡេីយ។ រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពប្រាសាទប្រេរូប ដែលមានចម្ងាយប្រមាណជា ២ឬ៣ គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទអង្គរវត្ត។

Avatar

Title:រូបភាព​ដែល​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ប្រាសាទ​ថត​ពី​លើ​អាកាស​នេះ​​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ប្រាសាទ ​ប្រែ​រូប

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.