រូបថតផ្សោតសមុទ្រពណ៌ផ្កាឈូកត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI
ការបង្ហាញវត្តមានរបស់ផ្សោត ឬត្រីដូហ្វីន គឺជារឿងកម្រកើតមាននៅក្នុងដែនសមុទ្រកម្ពុជា ប៉ុន្តែ ថ្មីៗនេះ រូបថតជាច្រើនសន្លឹក ត្រូវបានចែកចាយឡើង និងលើកឡើងថា ផ្សោតផ្កាឈូក បានបង្ហាញវត្តមាននៅក្នុងភូមិសាស្ត្រកោះរុងសន្លឹម ខេត្តព្រះសីហនុ។ ព័ត៌មាននេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតបីសន្លឹក ដែលបានបង្ហាញទិដ្ឋភាពផ្សោត ឬត្រីដូហ្វីន ពណ៌ផ្កាឈូកមួយក្បាល។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ បានភ្ជាប់ជាមួយនឹងការអះអាងថានោះ គឺជាទិដ្ឋភាពការប្រទះឃើញនៅចន្លោះពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរុងសន្លឹម។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រទះឃើញត្រីដូហ្វីន ពណ៌ផ្កាឈូកមួយក្បាល ចន្លោះពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរុងសន្លឹម កំពុងហែលលោតលើផ្ទៃសមុទ្រ»។ Facebook Post | Archived Link ដូចគ្នានេះ ទំព័រហ្វេសប៊ុកមួយផ្សេងទៀត ក៏បានចែកចាយរូបថតខាងលើនោះផងដែរ […]
Continue Reading