Fact Check: តើជំងឺកូវីដ-១៩បង្កឡើងដោយបាក់តេរីមែនដែរឬទេ?
គិតត្រឹមថ្ងៃទី១៤ ខែមិថុនានេះ ប្រទេសសិង្ហបុរីបានកត់ត្រាចំនួនអ្នកស្លាប់សរុបដោយសារតែជំងឺកូវីដ-១៩ត្រឹមតែ ៣៦នាក់ប៉ុណ្ណោះ ស្របពេលដែលចំនួនអ្នកឆ្លងសរុបមានរហូតទៅដល់ ៦២ ៧៤៤នាក់ ដែលបានធ្វើឲ្យមានការជជែកដេញដោលយ៉ាងផុសផុលនៅលើបណ្តាញសង្គមនានា អំពីវិធីសាស្ត្រក្នុងការទប់ស្កាត់ព្យាបាល ក៏ដូចជាមូលហេតុនៃការបង្កជំងឺនេះឡើង។ ទន្ទឹមគ្នានេះ មានសំណេរមួយបានលើកឡើងថា ប្រទេសសិង្ហបុរីជាប្រទេសទីមួយបានធ្វើកោសល្យវិច័យលើអ្នកជំងឺកូវីដ-១៩ និងរកឃើញថា ជំងឺមួយនេះបង្កឡើងដោយបាក់តេរី មិនមែនបង្កឡើងដោយវីរុសនោះទេ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Malinchan បានបង្ហោះរូបថតចំនួនមួយសន្លឹកដោយភ្ជាប់សំណេរទាក់ទង និងអះអាងថាប្រទេសសិង្ហបុរី ដែលជាប្រទេសតូច និងអភិវឌ្ឍន៍មួយនៅអាស៊ីអាគ្នេយ៍ គឺជាប្រទេសដំបូងបង្អស់ក្នុងការធ្វើកោសល្យវិច័យទៅលើសាកសពអ្នកដែលកើតជំងឺកូវីដ-១៩។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានអះអាងថាជំងឺកូវីដ-១៩នេះ គឺមិនមែនបង្កឡើងដោយវីរុសនោះឡើយ តែបង្កដោយបាក់តេរី។ រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់ Malinchan ដែលបានរៀបរាប់ថា «…វាត្រូវបានគេរកឃើញថា Covid-19 មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឱ្យស្លាប់មនុស្ស…»។ Facebook Post | Archived […]
Continue Reading