Fact Check: តើនេះគឺជាប្រាក់ស្លឹងមែនឬទេ?
ការប្រើប្រាស់ និងចាយវាយប្រាក់កាក់នៅក្នុងសង្គមខ្មែរ គឺមានតាំងពីបុព្វបុរសខ្មែរបុរាណ រហូតមកដល់រជ្ជកាលព្រះបាទអង្គឌួង។ វាបានកំពុងនឹងក្លាយជាប្រធានបទជជែកថ្មីមួយនៅក្នុងបណ្តាញសង្គម ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ មានរូបថតមួយសន្លឹកដែលបានបង្ហាញអំពីរូបិយវត្ថុបុរាណមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការសរសេរថា វាគឺជាប្រាក់ស្លឹង។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនបីសន្លឹក ទៅក្នុងក្រុមមួយមានឈ្មោះថា អ្នកស្រឡាញ់សិល្បៈខ្មែរ Khmer art lover។ រូបថតទាំងបីសន្លឹកនោះ គឺបានបង្ហាញអំពីសណ្ឋាន និងភិនភាគរូបរាងនៃប្រភេទរូបិយប័ណ្ណបុរាណ ដែលមានការដាក់អក្សរនៅពីលើរូបថតនីមួយៗថា វាគឺជា «ប្រាក់ស្លឹង» «ប្រាក់ដួង» និង«ប្រាក់ណែន»។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «បងប្អូនខ្លះប្រហែលជាស្គាល់ហើយ ប្រាក់កាលសម័យក្រុងលង្វែក»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី […]
Continue Reading