Fact Check: តើរូបថតនេះជាទិដ្ឋភាពថ្ងៃលិចនៅលើកោះរុងរបស់កម្ពុជាមែនដែរឬទេ?
រូបថតទេសភាពកោះនានា និងទីតាំងទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា ត្រូវបានចែករំលែកជាហូរហែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឬបណ្ដាញសង្គមផ្សេងទៀត។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកនៃតំបន់ទេសចរណ៍មួយកន្លែង ត្រូវបានទំព័រហ្វេសប៊ុកមួយបង្ហោះនៅលើបណ្តាញសង្គមកម្ពុជា ជាមួយនឹងការអះអាងថា វាគឺជាទិដ្ឋភាពថ្ងៃរៀបលិចនៅកោះរុងនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Free Fun Post បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពថ្ងៃរៀបលិចនៅកោះមួយ។ រូបថតនេះបានភ្ជាប់ជាមួយនឹងសំណេរ និងអះអាងដោយទំព័រហ្វេសប៊ុកដដែរថា ទិដ្ឋភាពនេះគឺជាកោះរុងដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «ទេសភាពថ្ងៃលិចនៅកោះរុងយើងហ្នឹង បើមានឱកាសទៅលេងផង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។ រូបថតដូចគ្នាមួយសន្លឹកនេះ បានរកឃើញនៅក្នុងគេហទំព័រ Unsplash ដែលជាគេហទំព័រសម្រាប់ការប្រើប្រាស់រូបថតដោយសេរីមិនគិតថ្លៃ។ រូបថតមួយនេះ ត្រូវបានបង្ហោះឡើងដោយលោក […]
Continue Reading