Fact Check: អ្នកស្រី ស៊ុយ សុផាន ទទួល​មរណភាព​មិន​មែន​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ទេ

យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​​មេរោគ​កូវីត១៩នៅក្នុងប្រទេសកម្ពុជា បាន​កើត​មាន​អស់​រយៈ​ពេល​ជាង ២​ខែ​មក​ហើយ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ព្យាយាម​ទប់​ស្កាត់​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​​​សហគមន៍ ២០​កុម្ភៈ។ ខណៈ​ដែល​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ល្បឿ​ន​នោះ ព័ត៌មាន​មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ផានអ៊ីម៉ិច ត្រូវ​បាន​គេ​អះ​អាង​ថា បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រទេស​ចិន និង​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និង​ផ្សព្វផ្សាយនោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកប្រើបណ្តាញហេ្វសប៊ុក​ម្នាក់ បានអះអាងថា អ្នកស្រី ស៊ុយ សុផាន ស្លាប់​ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ដើម្បី​បង្ការ​ជំងឺកូវីត១៩។​ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​អះ​អាង​បែប​នេះ​ដោយ​មិន​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ។ ការ​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​មតិ​យោបល់​ចម្រុះ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​​ហ្វេសបុក បានរៀបរាប់​ថា «មិន​យល់​ទេ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​ហើយ នៅ​តែ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត»។ Facebook Post | Archived Link  ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading