តើស៊ុយអែតបានដាក់បញ្ចូលការរួមភេទក្នុងវិញ្ញាសារកីឡាផ្លូវការមុនដំបូងគេមែនដែរឬទេ?
ខណៈពេលដែលកីឡា ត្រូវបានគេស្គាល់ថា គឺជាការបញ្ចេញនូវកាយវិការ ចលនា ប្រកួត ដើម្បីបញ្ចេញញើស និងជាតិពុលផ្សេងៗនៅក្នុងខ្លួននោះ ការអះអាងមួយបានលើកឡើងយ៉ាងព្រោងព្រាតថា ប្រទេសស៊ុយអែត បានចាត់ទុកការរួមភេទ ទៅជាកីឡាផ្លូវការមួយនៅក្នុងប្រទេសរបស់ខ្លួន។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «Shane Sinclair» បានបង្ហោះវីដេអូឃ្លីបព័ត៌មានមួយ ដោយបានរាយការណ៍ថា ប្រទេសស៊ុយអែត បានក្លាយជាប្រទេសទីមួយ លើកដំបូងគេ ដែលដាក់ចូល និងចាត់ទុកការរួមភេទ គឺជាកីឡាផ្លូវការនៅក្នុងប្រទេសខ្លួន។ ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រតិកម្ម និងចែកចាយជាច្រើនដង។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង បង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលមានការបញ្ចេញមតិ និងចែករំលែកយ៉ាងផុសផុល។ Facebook Post | Archived Link ការលើកឡើងស្រដៀងគ្នានេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ […]
Continue Reading