Fact-Check: តើប្រធានាធិបតីស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវបានអាមេរិកទម្លាក់ពីអំណាចហើយមែនទេ?
ប្រទេសស៊ីរីបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាង ១០ឆ្នាំហើយ ហើយរូបភាពវិនាសកម្មដោយសារសង្គ្រាមនៅប្រទេសមួយនេះ ត្រូវបានចែករំលែកលើបណ្ដាញសង្គម ដោយបានប្រៀបធៀបស្ថានភាពមុន និងក្រោយសង្គ្រាមនៅក្នុងប្រទេសមួយនេះ។ ទន្ទឹមគ្នានេះ ទំព័រហ្វេសប៊ុកមួយបានអះអាងថា ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំណាច ដែលនាំឱ្យប្រទេសមួយនេះ ធ្លាក់ទៅក្នុងសភាពខ្ទេចខ្ទាំបែបនេះ។ ការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញការប្រៀបធៀបស្ថានភាពប្រទេសស៊ីរីនៅមុន និងក្រោយសង្គ្រាមផ្ទុះឡើង។ នៅក្នុងសំណេររបស់ខ្លួន ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំំណាច ដែលនាំឱ្យប្រទេសស៊ីរីធ្លាក់ទៅក្នុងស្ថានភាពខ្ទេចខ្ទាំងដោយសារសង្គ្រាម។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងទៀតថា នៅមុនសង្គ្រាមផ្ទុះឡើង ប្រទេសស៊ីរីមានទំហំសេដ្ឋកិច្ចរហូតដល់ទៅជាង ៧៤ពាន់លានដុល្លារ ហើយប្រជាជនប្រទេសមួយនេះ មានចំណូលជាមធ្យមជិត ៤,០០០ដុល្លារក្នុងមួយឆ្នាំ។ ទំព័រហ្វេសប៊ុកនេះ អះអាងបន្តថា ក្រោយពីប្រធានាធិបតីស៊ីរី លោក […]
Continue Reading