លោក Elon Musk កំពុងបង្កើតមនុស្សយន្តពពោះជំនួសមនុស្ស តើពិតឬទេ?
ព័ត៌មាន និងការអះអាងនានាទាក់ទងទៅនឹងលោក Elon Musk តែងតែត្រូវបានចែកចាយជាច្រើននៅលើបណ្ដាញសង្គម ក្នុងនោះ ព័ត៌មានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមថា មហាសេដ្ឋីអាមេរិករូបនេះ បាននឹងកំពុងផលិតបចេ្ចកវិទ្យាបង្កើតមនុស្សយន្ត ដែលអាចមានផ្ទៃពោះមនុស្សបាន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើន និងទាក់ទាញបានការជឿតាមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយ បង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានលើកឡើងថា មហាសេដ្ឋីអាមេរិកលោក Elon Musk ដែលជាស្ថានិកក្រុមហ៊ុន Tesla នោះ បាននឹងកំពុងតែបង្កើតមនុស្សយន្តដើម្បីមានផ្ទៃពោះមនុស្ស។ សារមួយនេះ ត្រូវបានចែករំលែកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរទៅនឹងព័ត៌មានខាងលើ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលរៀបរាប់ «Elon គឺ Currently កំពុងធ្វើការលើកំណែថ្មីនៃ Robots ដែលអាចផ្ទុកកូនរបស់អ្នកបានរយៈពេល៩ខែ […] »។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី៣០ ខែតុលា […]
Continue Reading