តើ​នេះ​គឺ​ជា​រូប​ភាព​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan មែន​ដែរ​ឬ​ទេ​?

​ប្រតិបត្តិការ​ស្វែង​រក​នាវ​មុជ​ទឹក Titan ដែល​ដឹក​មនុស្ស ៥​នាក់​ទៅ​មើល​ខ្មោច​នាវា​ Titanic នៅ​បាត​មហាសមុទ្រ​អាត្លង់ទិច បាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​ហើយ ហើយ​អ្នក​ដំណើរ ៥​នាក់​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ បន្ទាប់​​​មក រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​កម្ចេច​កម្ចី​ ស្បែក​ជើង និង​ប្រដាប់​ប្រដារ​នៅ​ក្រោម​ទឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​អះអាង​ថា ជា​បំណែក​នៃ​នាវា​មុជ​ទឹក​នោះ។ ការអះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​បែប​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បំណែក​កម្ទេច​កម្ទី​កប់​នៅ​ក្នុង​ខ្សាច់​បាត​សមុទ្រ​មួយ​កន្លែង​។​ រូប​ថត​ទាំង​នេះ​ ត្រូវ​បាន​អះអាង​ថា​ គឺ​ជា​ទិដ្ឋភាព​នៃ​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan ដែល​បាន​បាត់​ដំណឹង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «​បំណែក​ និង​កម្ទេច​កម្ទី​ដែល​បាន​មក​ពី​នាវា​​មុជ​ទឹក​ Titan»​។​ Facebook Post | Archived […]

Continue Reading