Fact Check: តើ​លោក​យាយ​ បាបា វេនហ្គា​ ​អង្គ​ុយ​នៅ​ចន្លោះ​មេដឹក​នាំ​ពិភពលោក​មែន​​ឬ​ទេ​?

គិត​មក​ត្រឹម​ថ្ងៃ​នេះ​ ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឈាន​ដល់​ ៧៧៩​នាក់​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​អំពី​ការ​ទប់​ស្កាត់​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​​ពី​សំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល។​​ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​មេ​ដឹកនាំ​ពិភព​លោក​​អង្គុយជុំវិញ​ និង​សាក​សួរ​លោក​យាយ​ បាបា​ វេន​ហ្គា​ អំពី​​វិធាន​ការ​ ឬ​វិធី​ទប់​ស្កាត់​នៃ​ជំងី​ឆ្លង​កូវីដ​១៩​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែលបាន​បង្ហាញ​​​លោក​យាយ​ បាបា​ វេន​ហ្គា​។​ លោក​យាយ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ទស្សន៍​ទាយ​ និង​ព្យាករនូវ​ព្រឹត្តិការណ៍​នានា​យ៉ាង​ល្បី​ឈ្មោះ​មួយ​រូប​។​  រូប​ថត​ដដែល​នេះ​​ បាន​បង្ហាញ​រ​លោក​យាយ​ កំពុង​តែ​អង្គុយ​ក្បែរ​ និង​នៅ​ចន្លោះ​មេ​ដឹក​នាំ​ពិភពលោក​ ដូច​ជា​ លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ អ៊ែនជឺឡា មឺហ្គែល អធិការ​បតី​អាល្លឺម៉ង់​​ជាដើម​។​ រូប​ថត​ជាមួយ​សំណេរ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បង្ហាញ​រូប​របស់​លោក​យាយ​ បាបា […]

Continue Reading