តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading

វីដេអូ​លោក ពូទីន ច្រៀង​កាល​ពី​ជាង ១០​ឆ្នាំ ត្រូវ​បាន​កាត់​ត​ជាមួយ​កម្មវិធីប្រឡង​ចម្រៀង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្កម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ វីដេអូ​មួយ ដែល​បង្ហាញ​លោក ពូទីន ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រឡង​ចម្រៀង។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ហើយ​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ ក្រោយ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​បាន​ផ្ទុះ​ឡើង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​មួយ​​នៅ​លើ​បណ្ដាញ​សង្គម ដែល​វីដេអូ​នោះ​​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ច្រៀង​ចម្រៀង​មួយ​បទ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice។ វីដេអូ​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​គណៈកម្មការ​ភ្ញាក់​ផ្អើល​ផង​ដែរ បន្ទាប់​ពី​បាន​ឃើញ​វត្តមាន​របស់​លោក ពូទីន នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជាង ១,៥០០​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ជិត ១០០​ដង ដែល​បង្ហាញ​ការ​ជឿ​ជាក់​ថា លោក ពូទីន ពិត​ជា​បាន​ឡើង​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នោះ​មែន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក Fan Entertainment […]

Continue Reading