រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា […]

Continue Reading

អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី នៅ​តែ​ស្ថិត​នៅ​ក្នុង​ទី​អាថ៌​កំបាំង​នៅ​ឡើយ

ខណៈ​ដែលប្រជាជន​កម្ពុជា​មួយ​ចំនួន រំលឹក​ខួប ៦​ឆ្នាំ​នៃការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា អ្នកស្រី ប៊ូ រចនា ភរិយា​របស់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​រូប​នេះ ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​តប​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក ដែល​រៀបរាប់​ថា «តាម​ស្ថានការ​ស្រាវ​របស់​សមត្ថកិច្ច​បាន​តម្រូវ​ឱ្យ​ដឹង​ថា អ្នក​នៅ​ក្រោយ​ខ្នង​ឃាតករ​សម្លាប់​លោក កែម ឡី គឺ​ជា​អតីត​ភិរយា​របស់​លោក»។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ដំណើរ​នៃ​សំណុំ​រឿង​នេះ​ឃាតកម្ម​នេះ​ ហើយ​ផ្ដល់​ការ​ពន្យល់​មួយ​ដូច​ត​ទៅ​នេះ។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ នៅ​ក្នុង​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​បរិវេណ​នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់តិច ម្ដុំ​ស្តុប​បូកគោ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា កាល​ពី ៦​ឆ្នាំ​មុន។ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​កើត​ឃាតកម្ម ខ្មាន់​កាំភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បាន​នៅ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​ទីតាំង​ឃាតកម្ម។ ខ្មាន់​កាំភ្លើង​រូប​នោះ បាន​ហៅ​ខ្លួន​ថា ជួប […]

Continue Reading

Fact-Check: តើ​នរណា​ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត កែម ឡី?

ខណៈ​ដែល​​ខួប ៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាញ់​​លោក​បណ្ឌិត​ កែម ឡី កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ ប្រធាន​បទ​ជា​ច្រើន​ជុំ​វិញ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​លើក​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ក្នុង​ចំណោម​នោះការ​ជជែក​នោះ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មកនេះ ដោយ​​អះ​អាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា លោក សម រង្ស៊ី ជា​អ្នក​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក កែម ឡី។ វីដេអូ​មាន​រយៈ​ពេល ៦​នាទី​​​នោះ បង្ហាញ​ស្ត្រី​ម្នាក់​អត្ថាធិប្បាយ​អំពី​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ជាមួយ​ការ​ផ្គូរ​ផ្គង់​ព្រឹត្តិការណ៍​នានា​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ទៅ​នឹង​ឃាតកម្ម​មួយ​នេះ។ ស្ត្រី​រូប​នោះ​បាន​អត្ថាធិប្បាយ​ក្នុង​វីដេអូ​នោះ​ថា ខ្មាន់​កាំភ្លើង​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ ហើយ​ថា ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ណែនាំ​ឱ្យ​មក​ធ្វើ​ការងារ​ជា​អង្គរក្ស​របស់​លោក កឹម សុខា ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ខាង​ក្រោម​នេះ គឺ​ជា​តំណ​ភ្ជាប់​សេចក្ដី​អត្ថាធិប្បាយ​ទាំង​ស្រុង​នៃ​វីដេអូ​នេះ ដែល​រៀបរាប់​ក្នុង​ន័យ​ថា លោក សម រង្ស៊ី ស្ថិត​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី។ Facebook Post | Archived Link Fact Crescendo Cambodia បាន​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​សេចក្ដី​រាយការណ៍​នានា​ជុំ​វិញ​ឃាតកម្ម​លើ​លោក […]

Continue Reading