​ស្ពាន​អ្នក​លឿង​​​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​អស់​រយៈ​ពេល​៧ឆ្នាំ​ហើយ

​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា ​ស្ពាន​មួយ​នេះ​ កាន់​កាប់​ឋានៈ​ជា​​ស្ពាន​វែង​ជា​ង​គេ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល ​២៥​ឆ្នាំ​ហើយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​មាន​ឈ្មោះ​ថា​ ASEAN urbanist បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​នូវ​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​​នា​ពេល​រាត្រី​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ស្ពាន​មួយ​នេះ​ បាន​គ្រង​ឋានៈ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​២៥​ឆ្នាំ​ហើយ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ និង​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​ ស្ពាន​អ្នក​លឿង​​ក្នុង​ខេត្ត​ព្រៃ​វែង​ គឺ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​ ២៥​ឆ្នាំ​ហើយ។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ ដែល​បាន​បង្ហោះ​​ខាង​លើ​​ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​របស់​សារព័ត៌មាន​នានា​ នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា រូបថត​នៃ​ហេតុការណ៍​ដួល​ម៉ូតូ​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​ទៀត និង​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត មាន​មន្ទិល​ថា ទីតាំង​កើត​ហេតុ​នេះ មិន​មែន​ស្ថិត​នៅ​កម្ពុជា​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ល្បង កាក់ ដែល​សរសេរ​រៀប​រាប់​ថា «ផ្លូវ​សម្រាប់​គេ​ធ្វើ​ដំណើរ មិន​មែន​សម្រាប់​ហាល​ស្រូវ​ទេ (រូបថត៖ ខេត្ត​កណ្ដាល)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​ប៉ុស្តិ៍​បន្ត​ទៀត​ផង​ដែរ ដូចជា​ទំព័រ​ហ្វេសប៊ុក​ ទំព័រ​សំណើច​ខ្មែរ ជាដើម។ Facebook Post | Archived Link […]

Continue Reading