​យន្ត​ហោះ​ដ្រូន​ដែល​ធ្លាក់​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​

ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្ត​ហោះដ្រូន​​​គ្មាន​មនុស្ស​បើក​ ដែល​​ហោះ​ចូល​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀត​ណាម​នោះ​ រូប​ថត​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចេញ​ទៅ​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកដែល​ត្រូវ​បាន​បង្ហោះ​ចូល​ដែន​អាកាស​កម្ពុជានៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។  ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​ផង​ដែរ​នូវ​រូបថត​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​ធ្លាក់​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ​កន្លែង។ ការ​អះអាង​ខាង​លើ​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បាន​រៀប​រាប់​​ថា​ «កម្លាំង​ប្រតិបត្តិការ​​ពិសេស​បាន​ទៅ​ដល់​គោល​ដៅ​ព្រំដែន​​ខេត្ត​រតនគិរី​ហើយ​ បញ្ជា​​ឱ្យ​បាញ់​ដ្រូន​ហោះ​ចូល​មក​កម្ពុជា​»។​ Facebook Post | Archived Link រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​រាយការណ៍​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ […]

Continue Reading