តើ​នេះ​គឺ​ជា​ទិដ្ឋភាព​​តាំងប​ង្ហា​ញបេះដូង​ក្រដាស​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មែន​ដែរ​ឬ​ទេ​?

បន្ទាប់ពី​បេះដូង​ក្រដាស​ច្រើន​បំផុត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​បំបែក​កំណត់ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ រូប​ថត​ដែល​បង្ហាញ​ប្រាសាទ​អង្គរ​វត្ត​​ជាមួយ​នឹង​សួនបេះ​​ដូង​ក្រដាស​​​ចម្រុះ​ពណ៌​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​យ៉ាង​ផុស​ផុល​ពី​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Cam News Center» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ (ថត​ពី​លើ​ផ្ទៃ​អាកាស​) ជាមួយ​នឹង​សួន​បេះដូង​ក្រដាស​ ចម្រុះ​ពណ៌​ជា​ច្រើន​។​ ការ​បង្ហោះ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្ត​សៀម​រាប​។​ ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «សួន​បេះដូង​បំបែកកំណត់​ត្រា​ពិភពលោក​ #ខ្មែ​រធ្វើបាន​ 🇰🇭»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​​ […]

Continue Reading