កាលពីសប្ដាហ៍មុន អ្នកសារព័ត៌មានខេមបូឌា ដេលី លោក តាំង សារ៉ាដា បានរាយការណ៍ព័ត៌មានស៊ើបអង្កេតមួយដែលបង្ហាញឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់នៅកម្ពុជា។ បន្ទាប់មក ក៏មានការចែករំលែកនៅលើបណ្ដាញសង្គមថា អ្នកសារព័ត៌មានរូបនេះ បានសុំទោសឧកញ៉ារូបនេះជុំវិញការចុះផ្សាយបែបនេះ។ ការអះអាងបែបនេះ ត្រូវបានគេចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះ ជាព័ត៌មានក្លែងក្លាយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយនៅលើបណ្ដាញសង្គម បានរៀបរាប់ថា អ្នកសារព័ត៌មានខេមបូឌា ដេលី លោក តាំង សារ៉ាដា បានសុំទោសលោក ឡេង ណាវ៉ាត្រា ជាឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ដែលសារព័ត៌មានខាងលើចុះផ្សាយថា មានជាប់ព័ន្ធពាក់នឹងការលាងលុយកខ្វក់នៅកម្ពុជា។ ការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះពីសំណាក់គណនីហ្វេសប៊ុកមួយដែលដាក់ឈ្មោះថា Taing Sarada។ ការអះអាងនេះ ត្រូវបានគេចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយក៏ទទួលបានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែកុម្ភៈ ដែលសរសេររៀបរាប់ថា «សូមគោរព និងជូនជាដំណឹងទៅដល់ប្អូនសាធារណជនដែលនៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ឱ្យបានជ្រាប់ថា៖ ខ្ញុំបាទ តាំង សារ៉ាដា (Taing Sarada) គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន […]
Continue Reading