តើ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​មួយ​នេះ​ កើត​ឡើង​នៅ​ក្នុង​កម្ពុជា​មែន​ឬ​ទេ?

ខណៈ​ដែល​បញ្ហា​គុណភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា តែង​តែ​រង​ការ​​រិះ​គន់​​ជា​រឿយៗ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​ផ្លូវ​ក្រាល​កៅស៊ូ​ដាច់​បាក់​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។ រូបថត​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ គិត​ថា​ ទិដ្ឋភាព​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ «ព័ត៌មាន​ថ្មី​ៗ​ ទាន់​ហេតុការណ៍​ 24h» ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ការ​ខូច​ខាត​ដាច់​បាក់​ផ្លូវ​មួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌​មាន​លំអិត​ និង​ទីតាំង​ច្បាស់​លាស់​នៃ​ទិដ្ឋភាព​ផ្លូវ​មួយ​នេះ​ឡើយ​។​ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ សរសេរ​រៀប​រាប់​ថា​ «ខ្យល់​ខ្លាំង​ពេក​ប៉ើង​ផ្លូវ​អស់​»។​ រូប​ភាព​ផ្ដាម​ខាង​ក្រោម​នេះ​ បាន​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​ខាង​លើ​។​​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse […]

Continue Reading