តើ​រូបថត​នេះ​ជា​រូបថត​គូ​ស្នេហ៍​មួយ​គូ​ដែល​ថត​ Pre-Wedding ជាមួយ​ពស់​វែក​មែន​ឬទេ?

រូបថតមួយ​សន្លឹក​ដែល​បង្ហាញ​​សព​មនុស្ស ២​នាក់​គ្រប​ដោយ​កំណាត់​ស ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​គូ​ស្នេហ៍​មួយ​គូ​ថត​រូប Pre-wedding ជាមួយ​ពស់​វែក​មួយ​ក្បាល។ រូបថត​សព​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សព​គូ​ស្នេហ៍​មួយ​គូ​នោះ ដែល​បាន​ស្លាប់​ដោយសារ​ពស់​ចឹក បន្ទាប់​ពី​ថត​ Pre-wedding ជា​មួយ​សត្វ​អាសេរ្ពិស​នោះ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការអះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​គេ​គ្រប​កំណាត់​ស​​នៅ​ក្នុង​បន្ទប់​មួយនោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត ៣​សន្លឹក​ទៀត ដែល​បង្ហាញ​គូ​ស្នេហ៍​មួយ​គូ​ថត​រូប pre-wedding ជាមួយ​សត្វ​ពស់។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​អះ​អាង​ថា ជា​សព​គូ​ស្នេហ៍​មួយ​គូ​នោះ បន្ទាប់​ពី​ពួកគេ​បាន​ថត​រូប​ជាមួយ​ពស់​វែក​ដ៏​មាន​ពិស។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ងាប់​ណា កុំ​ជោ លំដាប់​ផុត​លេខ(ប្ដី​ប្រពន្ធ​ពីរ​អ្នក​ត្រូវ​បាន​ស្លាប់)»។ Facebook Post | Archived Link រូបថត​ទាំង ៥​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​នៅ​ក្នុង​តំណ​ភ្ជាប់​នៅ​ទីនេះ។ ក្រៅ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក រូបថត​នៃ​គូ​ស្នេហ៍​មួយ​គូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter […]

Continue Reading