សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ខេត្ត Fujian នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ​

ខណៈ​ដែល​ប្រធាន​សភា​អាមេរិក លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​នូវ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្នខាង​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ វីដេអូ​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​នៅ​ដែនដី​កោះ​តៃវ៉ាន់ នៅ​មុន​ពេល​យន្តហោះ​ដឹក​លោកស្រី ប៉េឡូស៊ី ចុះ​ចត​នៅ​ទីក្រុង​តៃប៉ិ។ វីដេអូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​​ និង​ប្រតិកម្ម​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​វីដេអូ​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​នេះ ធ្វើ​ឱ្យ​មាន​​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​ឈ្មោះ​ថា​ «Ebook Cambodia» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​ទីក្រុង​នា​ពេល​រាត្រី​ ដោយ​មានសំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​បន្លឺ​​ឡើង​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​សរសេរ​ថា​ ជា​ទិដ្ឋភាព​ទីក្រុង​តៃ​ប៉ិ​ មុន​ពេល​លោក​ស្រី​ ប៉េឡូស៊ី​ ចុះ​ចត។​ សំណេរ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ខាង​លើ​​ បាន​រៀប​រាប់​​ថា​ «BREAKING❗️ មុន​ពេល​យន្ត​ហោះ​លោក​ស្រី​ Pelosi ចុះ​ចត​នៅ​តៃប៉ិ​»។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​។​ Facebook […]

Continue Reading