តើលោក ហ៊ុន សែន ពិតជាត្រូវបានគេធ្វើឃាតមែនឬ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម ការរិះគន់ និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ ព័ត៌មានមួយអះអាងថាលោក ហ៊ុន សែន ត្រូវបានគេធ្វើឃាតត្រូវបានចែកចាយ និងផ្សព្វផ្សាយនៅតាមបណ្តាញសង្គមយ៉ាងផុសផុល។ ការអះអាងមួយនេះ ត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាងមួយនេះ គឺមិនត្រឹមត្រូវនោះទេ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន៣សន្លឹក ដែលក្នុងនោះត្រូវបានផ្សព្វផ្សាយ និងអះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេលួចធ្វើឃាតនៅវេលាម៉ោង ៥ ព្រឹក។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក បានសរសេររៀបរាប់ថា «ព័ត៌មានមួយនេះបើពិតជាការល្អណាស់ ខ្ញុំត្រៀមខ្លួនជប់លៀងជាមួយប្រជាពលរដ្ឋខ្មែរយើង ទូទាំងពិភពលោកហើយ»។ Facebook Post | Archived Link ការអះអាងមួយនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានដែលមានឈ្មោះថា កម្សាន្តខ្មែរ កាលពីជាង៤ឆ្នាំមុន ក្រោមចំណងជើងថា «ភ្ញាក់ផ្អើលកក្រើកប្រឹថពី៖ […]
Continue Reading