កាលពីប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ មានវីដេអូឃ្លីបមួយដែលបង្ហាញទិដ្ឋភាពព្រះសង្ឃមួយអង្គ រងអំពើហិង្សាវាយប្រហារពីសំណាក់កម្លាំងប្រដាប់អាវុធនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមម្នាក់។ ដែលនាំឱ្យមានការយល់ថា ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសកម្ពុជា។ វីដេអូនេះ ទទួលបានការចែករំលែកបន្ត និងប្រតិកម្មបញ្ចេញមតិចម្រុះជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការសរសេរដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពនៃការប្រើអំពើហិង្សា ដេញវាយព្រះសង្ឃមួយអង្គ។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិតនៃហេតុការណ៍ និងទីតាំងដែលបានកើតឡើងនោះឡើយ។ ការបង្ហោះបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនានា បានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «កុំធ្វើបាបលោកអី»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើវីដេអូឃ្លីបខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ វីដេអូឃ្លីបដូចគ្នាទាំងស្រុងនេះ […]
Continue Reading