លោក សម រង្ស៊ី មិនបានទទួលមរណភាពដូចការអះអាងនៅលើបណ្ដាញសង្គមនោះឡើយ
ខណៈដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះនោះ រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីមួយក្រុមស្លៀកពាក់ខ្មៅ និងសែងមឈូសមានបិទរូបថត លោក សម រង្ស៊ី ក្នុងន័យថា មេដឹកនាំបក្សប្រឆាំងរូបនេះទទួលមរណភាព។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ចែករំលែកបន្ត និងបញ្ចេញមតិប្រតិកម្មចម្រុះនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញស្ត្រីមួយក្រុមដង្ហែមឈូសមានរូបថតរបស់លោក សម រង្ស៊ី តាំងនៅពីមុខ ដោយភ្ជាប់ថា លោកបានទទួលមរណភាពហើយ។ រូបថតភ្ជាប់ជាមួយទៅនឹងសំណេរខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ត្បិតប្រឆាំងដោយចរិតបំផ្លាញជាតិ តែបើតៃហោងហើយ ក៏អហោសិកម្មចុះ»។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃបង្ហោះផងដែរ ហើយទទួលបានការចែករំលែកបន្តជាច្រើន និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកមួយដែលសរសេររៀបរាប់ថា «សពរបស់ជនក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី អមដង្ហែជាប់មឈូសខ្មោចដោយស្ត្រីរកស៊ីផ្លូវភេទ៥នាក់ដែលត្រូវបានគេជួលមកឱ្យធ្វើជាកូនរបស់ខ្មោច»។ Facebook Post […]
Continue Reading