សង្ខេបព្រឹត្តិការណ៍ផ្ទៀងផ្ទាត់ និងស្វែងការពិតសំខាន់ៗ ប្រចាំឆ្នាំ២០២៤
ស្របពេលដែលសេរីភាពនៃការផលិតមាតិកាផ្សព្វផ្សាយមានភាពសំបូរបែប និងការទទួលបាននូវមាតិកាទាំងនោះដោយមិនមានរបាំង ព័ត៌មានក្លែងក្លាយ និងមិនត្រឹមត្រូវក៏បានកើតមាន ក្នុងទម្រង់ផ្សេងៗគ្នា ដោយការនេះបានក្លាយជាក្ដីបារម្ភថ្មីមួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រទេសជាតិផងដែរ។ ព្រឹត្តិការណ៍ផ្ទៀងផ្ទាត់ និងការស្វែងការពិតសំខាន់ៗទាំង៤ ប្រចាំឆ្នាំ២០២៤ គិតត្រឹមថ្ងៃចេញផ្សាយអត្ថបទមួយនេះ ក្រុមការងាររបស់ Fact Crescendo Cambodia បានធ្វើការផ្ទៀងផ្ទាត់ និងស្វែងរកការពិតទៅលើរូបភាព វីដេអូឃ្លីប ព័ត៌មាន និងសំណេរអះអាងរហូតទៅដល់ជាង ២៣០អត្ថបទ នៅឆ្នាំ២០២៤ ដោយក្នុងនោះរួមមាន៖ ព្រឹត្តិការណ៍សំខាន់ទី១. ស្ថានភាពនយោបាយកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហ៊ុន ម៉ាណែត តែងតែក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ ការអះអាងនានា ត្រូវបានធ្វើឡើងដោយការកាត់តរូបភាព វីដេអូឃ្លីប និងសំណេរអះអាងមិនត្រឹមត្រូវជាច្រើន។ ការអះអាងបង្ហោះនៅលើបណ្ដាញសង្គមទាំងនោះ ត្រូវបានគេចែករំលែកបន្តព្រោងព្រាត ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានចោទសួរថា តើការអះអាងនេះជាការពិតឬយ៉ាងណា។ ទោះជាយ៉ាងណា ក្រុមការងាររបស់ Fact Crescendo Cambodia បានត្រួតពិនិត្យ និងរកឃើញថា ការអះអាងទាំងឡាយនោះ មិនត្រឹមត្រូវទេ។ សូមអានព័ត៌មានលម្អិតអំពីការផ្ទៀងផ្ទាត់របស់យើង តាមរយៈតំណភ្ជាប់នៅខាងក្រោមនេះ៖ ព្រឹត្តិការណ៍សំខាន់ទី២. ការឆបោកតាមប្រព័ន្ធអនឡាញនៅលើបណ្ដាញសង្គមកម្ពុជា […]
Continue Reading