បន្ទាប់ពីតំណាងរាស្ត្រខេត្តពោធិ៍សាត់មួយរូបបានទទួលមរណភាព ការអះអាងមួយនៅលើបណ្ដាញសង្គម បាននិយាយថា អភិបាលខេត្តមួយនេះ បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ ការអះអាងនេះទទួលបានការចែករំលែកជាច្រើនដង និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បាននិយាយថា អភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ព្រមទាំងការបញ្ចេញមតិចម្រុះបែប និងប្រតិកម្មជាច្រើនទៀតផង។ ខាងក្រោមនេះ គឺជាការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលរៀបរាប់ថា «ចៅហ្វាយខេត្តពោធិ៍សាត់ស្លាប់យប់មិញ ១៩/០២/២០២៣»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសម្ភាសជាមួយប្រភពដោយផ្ទាល់ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់ស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់លោក ខូយ រីដា ចាប់តាំងពីលោកទទួលបានការតែងតាំងជាអភិបាលខេត្តកាលពីខែវិច្ឆិកាឆ្នាំមុន ជំនួសលោក ជាវ តាយ ដែលបានស្នើសុំលាឈប់ពីមុខតំណែងជាអភិបាល។ មុនមកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។ ស្ថាប័នផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ Fact Crescendo Cambodia […]
Continue Reading