សេចក្ដីរាយការណ៍មិនត្រឹមត្រូវមួយថា មេដឹកនាំអ៊ុយក្រែនត្រូវបានបណ្ដេញចេញពីតំណែង
ខណៈដែលសង្គ្រាមរុស្ស៊ី–អ៊ុយក្រែនបន្តអូសបន្លាយពេលអស់រយៈជិត ២ឆ្នាំហើយនោះ សេចក្ដីរាយការណ៍ព័ត៌មានដែលធ្វើឡើងដោយអ្នកផលិតមាតិកាព័ត៌មានមួយ បានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវបានគេបណ្ដេញចេញពីតំណែងហើយ។ ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយោបល់ផ្សេងៗពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ព័ត៌មាននេះមិនពិតនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ព័ត៌មានមួយដែលត្រូវបានធ្វើឡើងដោយអ្នកបង្កើតមាតិកាក្នុងស្រុក បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវបានគេបណ្ដេញចេញពីតំណែងហើយ ដើម្បីបើកផ្លូវសម្រាប់ការចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។ ព័ត៌មាននេះ ត្រូវបានចែករំលែកជាច្រើនដង មតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះគឺជាវីដេអូទាំងស្រុងនៃព័ត៌មានអន្តរជាតិផ្សាយដោយទំព័រហ្វេសប៊ុក KH Daily News កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសំណេររៀបរាប់ថា «ចប់បាត់ ហ្សេលេនស្គីត្រូវបណ្ដេញចោលពីតំណែងហើយ»។ Facebook Post | Archived Link ព័ត៌មានដដែលនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ Amazing Top Share ដែលសរសេររៀបរាប់ថា «ចប់បាត់ហើយ! […]
Continue Reading