កុមាររងគ្រោះរញ្ជួយដីនៅស៊ីរីត្រូវបានភ្ជាប់មិនត្រឹមត្រូវនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់
ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងជាច្រើនថ្ងៃមក វីដេអូឃ្លីបមួយដែលបង្ហាញកុមារជាប់នៅក្រោមគំនរបាក់បែក ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកជាច្រើន ដោយភ្ជាប់ថា ទិដ្ឋភាពនោះ គឺជាលទ្ធផលនៃសង្គ្រាមខាងលើ។ ការអះអាងលើវីដេអូឃ្លីបនេះ ទទួលបានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និយាយភាសាខ្មែរជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបដែលមានរយៈពេល ៣៨វិនាទី បង្ហាញក្មេងម្នាក់ជាប់នៅក្រោមគំនរបែកបាក់នៃអគារមួយកន្លែង។ វីដេអូឃ្លីបនោះ ត្រូវបានភ្ជាប់ជាមួយនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានកើតឡើងនាពេលថ្មីៗនេះ។ ការបង្ហោះដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ក៏ព្រោះតែវីដេអូនេះ មកពីប្រទេសប៉ាឡេស្ទីន ទើបគ្មានព័ត៌មានណាចុះផ្សាយ»។ Facebook Post | Archived Link ការលើកឡើងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបដូចគ្នានេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកដទៃទៀតផងដែរ។ Facebook Post | Archived Link វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ […]
Continue Reading