សារដែលស្នើសុំអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់គណនីធនាគារ គឺជាទម្រង់ការឆបោកបញ្ឆោត
ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន និងរីកចម្រើនយ៉ាងឆាប់រហ័ស វាក៏បានបង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ តាមរយៈការឆបោកបញ្ឆោតតាមទម្រង់ផ្សេងៗជាច្រើន។ ក្នុងនោះ កាលពីពេលថ្មីៗនេះ មានសារចែកចាយមួយ បានស្នើសុំអ្នកប្រើប្រាស់ ចុចតំណភ្ជាប់របស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់គណនីធនាគាររបស់ពួកគេ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការចែកចាយសារ និងតំណភ្ជាប់មួយ ដោយភ្ជាប់ជាមួយការសរសេរ និងស្នើសុំអ្នកប្រើប្រាស់ចុចទៅលើតំណភ្ជាប់ក្នុងរយៈពេល ២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ បើមិនដូច្នេះទេ សមតុល្យគណនីរបស់អ្នកប្រើប្រាស់ទាំងនោះ នឹងត្រូវបានបង្កក។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដែលទទួលបានសារពីជនអនាមិក។ Achieved Link សារដូចគ្នាមួយផ្សេងទៀត ក៏ត្រូវបានរកឃើញ និងទទួលបានដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលបានបង្ហាញ និងបញ្ជាក់ថា បើអ្នកប្រើប្រាស់មិនចុចតំណភ្ជាប់នោះ គណនីរបស់ពួកគេនឹងត្រូវបានជាប់គាំង។ Achieved Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចោទសួរថា តើនេះគឺជាការពិតឬយ៉ាងណា ហើយចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតតាមរយៈព័ត៌មាននានាចុងក្រោយ និងការបកស្រាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃកម្ពុជា។ កាលពីថ្ងៃទី០៧ ខែមីនា […]
Continue Reading