តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន ដែល​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី។ វីដេអូ​មួយ​នេះ កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ទទួល​បាន​ការ​ចូល​ទស្សនា ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា «ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ហ៊ោ​កញ្ជ្រៀវ ដោយ​ដណ្តើម​បាន​ទឹក​ដី​មក​វិញ»។ Facebook Post | Archived Link វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​ចែក​ចាយ​ទៅ​កាន់​មិត្ត​ភក្តិ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​​នៅ​ទីនេះ។ វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​តារា​ចម្រៀង​កូរ៉េ​​ម្នាក់​ ​កាន់​ចាន​ស្រាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដោយ​មាន​​ប្រឡាក់​ភក់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​យ៉ាង​ផុសផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ឈ្មោះ​ថា​ «Hang Meas HD TV»។​ រូប​ថត​នេះ​ បាន​បង្ហាញ​តារា​ចម្រៀង​ស្រី​កូរ៉េ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សមាជិក​មួយ​រូប​​របស់ក្រុម​ Black Pink គឺ​កញ្ញា​ Jennie ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។​ រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ប្រញាប់​ចង្ហាន់​ព្រឹក​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ […]

Continue Reading