តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

Altered Social

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈ​ពេល ១៥​ថ្ងៃ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​តារា​ចម្រៀង​កូរ៉េ​​ម្នាក់​ ​កាន់​ចាន​ស្រាក់​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ ដោយ​មាន​​ប្រឡាក់​ភក់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​យ៉ាង​ផុសផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ឈ្មោះ​ថា​ «Hang Meas HD TV»។​ រូប​ថត​នេះ​ បាន​បង្ហាញ​តារា​ចម្រៀង​ស្រី​កូរ៉េ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​សមាជិក​មួយ​រូប​​របស់ក្រុម​ Black Pink គឺ​កញ្ញា​ Jennie ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​។​

រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ប្រញាប់​ចង្ហាន់​ព្រឹក​​»​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ «Chacha​-ឆាឆា​»​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំឡុង​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ​ ដែល​នេះ​ គ្រាន់​តែ​ជា​ផ្នែក​នៃ​ការ​ថត​សម្ដែង​​របស់​លោក​ «Chacha​-ឆាឆា» តែ​ប៉ុណ្ណោះ​។​

ខាង​ក្រោម​នេះ​​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​តារា​ចម្រៀង​ស្រី​កូរ៉េ​ Jennie នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នោះ​ឡើយ​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត​ មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​តារា​ចម្រៀង​កូរ៉េ​ Jennie ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នោះ​ឡើយ​។​ រូប​ថត​នេះ​ គឺ​ជា​​ទិដ្ឋភាព​នៃ​ការ​ថត​សម្ដែង​​របស់​លោក​ «Chacha​-ឆាឆា» កាល​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​មុន​តែ​ប៉ុណ្ណោះ​។​

Avatar

Title:តារា​ចម្រៀង​កូរ៉េ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.