រូបថត​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ គឺ​ជា​រូបភាព​កាត់​ត

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​បង្ហាញ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​គូស​ខ្វែង​ចោល​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​មួយ​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ផង​ដែរ។ […]

Continue Reading

វីដេអូ​ចាស់​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក​ ថាក់​ស៊ីន​ កាល​ពី​១៥​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​ចាយ​សារ​ជា​ថ្មី​

ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ប្រទេស​ថៃ​វិញ​នោះ​ វីដេអូ​ឃ្លីប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ដែល​បង្ហាញ​​លោក​ក្រាប​សំពះ​ផ្ទាល់​ដល់​ដី​នោះ​ ត្រូវ​បានគេ​​អះ​អាង​ថា​ ទីបំផុត​លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ​។​ ការ​អះ​អាង​ដោយ​ភ្ជាប់​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ថាក់ស៊ីន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​មួយ​រូប​ បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទី​បំផុត​លោក​ ថាក់​ស៊ីន​ ជាន់​ដី​ថៃ​វិញ​បាន​ហើយ។​ ការ​អះ​អាង​បែប​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ ​បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ក្នុង​​ប្រទេស​ថៃ​វិញ​​នា​ពេល​ឆាប់ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដោយ​​បាន​បញ្ជាក់​ថា​ លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ​ហើយ។​ TikTok Link | Archived […]

Continue Reading