លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

False Political

លោក​ ផែង​ វណ្ណៈ​ ដែល​ជា​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ តែង​តែ​ត្រូវ​បាន​អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង​រិះ​គន់​ និង​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​ជា​រឿយ​ៗ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​របស់​លោក​​ សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ហើយ​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បញ្ចេញ​មតិ​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ដង​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេ​សប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «News Fast»​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ផែង​ វណ្ណៈ​ គេង​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ រួម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​ បាន​ទទួល​មរណភាព​​ហើយ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​​ចូលរួមរំ​លែកទុក្ខ​ ផែង​ វណ្ណៈ​ RIP»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ និង​ការ​បំភ្លឺ​បក​ស្រាយ​របស់​លោក​ ផែង​ វណ្ណៈ​ ដោយ​ផ្ទាល់​។​

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​បង្ហោះ​ដើម​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ ផែង​ វណ្ណៈ​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ ដោយ​ពុំ​បាន​អះ​អាង​ ឬ​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ លោក​បាន​ទទួល​មរណភាព​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​សំណេរ​របស់​លោក​ ផែង​ វណ្ណៈ​ ខាង​លើ​ បាន​បង្ហាញ​ និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ត្រូវ​​ឆ្លៀ​ត​ពេ​ល​ពិគ្រោះ​​ជំងឺ​ជាមួយគ្រូ​ពេទ្យ​​ជាប្រចាំ​​ ដើម្បី​​ថែរក្សា​​សុខភា​ព​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ជំងឺ​​ឈឺ​​ថ្កា​ត់​មិ​នសំដៅ​លេីវ័​យចាស់​​ ឬ​វ័យក្មេង​​ មាន​ ឬក្រ​​ ហេីយ​ក៏​មិនសំដៅ​លេីភេទ​​ ពណ៌​​ សំបុរ​​ជំនឿ​សាសនា​ដែរ​​ បេីរ​វល់​​ប្រឹងធ្វើ​​ការរក​លុយ​ដោយ​មិនបា​នពិ​និត្យ​សុខភាព​​ជា​ប្រចាំ​​ នោះលុ​យរ​បស់អ្នក​លែង​មានត​ម្លៃ​ហេីយ​នៅពេល​ដែលជំ​ងឺរបស់អ្នក​វិវត្ត​ដល់​ស្ថានភា​ពមិនអា​ចកែ​បាន​​​»។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បដិសេធ​ និង​ទាត់​ចោល​របស់​លោក​ ផែង​ វណ្ណៈ​ ទៅ​នឹង​ការ​បង្ហោះ​ និង​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ហើយ​។​

Facebook Post | Archived Link

ការ​អះ​អាង​ស្រដៀង​គ្នា​ខាង​លើ​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​ Fact Crescendo Cambodia ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១២​​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​រក​ឃើញ​ថា​ ការ​អះ​អាង​ទាំង​ឡាយ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អាន​អត្ថបទ «រូបថត​​លោក​ ផែង​ វណ្ណៈ​ ជាប់​ខ្នៅ​ដៃ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ»។​

Fact Crescendo Cambodia Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ទេ​ ហើយ​លោក​ទើប​តែ​បង្ហាញ​ខ្លួន​បដិសេធ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​។​

Avatar

Title:លោក​ ផែង​ វណ្ណៈ​ ពុំ​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *