លោក ម៉ុង ឫទ្ធី បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​វីដេអូ​មួយ​ត្រូវ​បាន​បរិយាយ​មិន​ត្រឹម​ត្រូវ

False Political

ខណៈ​ដែល​កម្ពុជា​កាន់​តែ​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ហើយ​នោះ ឥស្សរជន​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​មួយ​ចំនួន បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​អះអាង​នានា​នៅ​លើ​បណ្ដាញ​សង្គម។

ក្នុង​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី ជូត​ទឹក​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​រៀបរាប់​ថា ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​អការ​ស្ដាយ​ទឹក​ដី​ក្រោយ​ស្ដាប់​លឺ​ដូច្នេះ។ វីដេអូ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​មាន​រយៈ​ពេល ១​នាទី ដែល​បង្ហាញ​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី យក​ដៃ​ជូន​ភ្នែក​អំឡុង​ពេល​អង្គុយ​ស្ដាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​អំពី​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

វីដេអូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា លោក ម៉ុង ឫទ្ធី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប​ផង​នោះ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ជាតិ​មាតុភូមិ ក្រោយ​ពី​លោក​បាន​ស្ដាប់​លឺ​លោក ហ៊ុន សែន ថ្លែង​ពី​ជម្រើស​កាត់​ភូមិ​កំណើត​របស់​ប្រធាន​សភា​លោក ហេង សំរិន ទៅ​ឱ្យ​ប្រទេស​វៀតណាម​នៅ​ក្នុង​ដំណើរការ​គូស​ខ្សែ​បន្ទាត់​រវាង​ប្រទេស​ទាំង​ពីរ។

វីដេអូ​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បាន​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ឧកញ៉ា ម៉ុង ឫទ្ធី ជូត​ទឹក​ភ្នែក​ស្ដាយ​ទឹក​ដី​ខ្មែរ ពេល​លឺ​លោក ហ៊ុន​សែន និយាយ​ថា ភូមិ​កំណើត​លោក ហេង សំរិន ស្ថិត​ក្នុង​ប្រទេស​វៀតណាម។ ឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់​ហៅ​លោក​បណ្ឌិត សុខ ទូច ថា​ជា​បណ្ឌិត​ក្រៀវ​ជ្រូក​ព្រោះ​លោក​បណ្ឌិត សុខ ទូច គ្មាន​ជំនាញ​ខាង​ព្រំដែន ប៉ុន្តែ បែរ​ជាបក​ស្រាយ​រឿង​ព្រំដែន​ការពារ​រដ្ឋាភិបាល​ទៅ​វិញ»។

https://www.facebook.com/umsaman1976/videos/808129974269680/

Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​កន្លង​មក​ថ្មីៗ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

https://www.facebook.com/rady.dyra.16/videos/157256414033644/

Archived

សម្រាប់​វីដេអូ​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​ចូល​ទៅ​មើល​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម Tik Tok ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ថ្មីៗ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នៅ​លើ​បណ្ដាញ​សង្គម Tik Tok នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ។

សូម​មើល​វីដេអូ​នោះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ពី​សាមី​បុគ្គល​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​អះអាង​ខាង​លើ​នេះ។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo បាន​ស្នើ​សុំ​ការ​បញ្ជាក់​ពី​សមាជិក​ព្រឹទ្ធ​សភា លោក ម៉ុង ឫទ្ធី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​តាម​រយៈ​ការ​ផ្ញើ​សារ​ទៅ​កាន់​បណ្ដាញ​សង្គម​តេឡេក្រាម​របស់​លោក ហើយ​លោក​ក៏​បាន​ឆ្លើយ​តប​មក​វិញ​ផង​ដែរ។

បើទោះជា​លោក​មិន​បាន​បញ្ជាក់​មក​កាន់ Fact Crescendo ដោយ​ផ្ទាល់ លោក ម៉ុង ឫទ្ធី បាន​បង្ហោះ​ការ​បក​ស្រាយ​របស់​លោក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក ម៉ុង ឫទ្ធី បាន​សរសេរ​រៀបរាប់​ថា វីដេអូ​នោះ ត្រូវ​បានគេ​យក​ទៅ​បញ្ចូល​អក្សរ​ដើម្បី​«ញុះ​ញង់» និងយក​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​កម្ពុជា​ខិត​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​។

សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​រូប​នេះ បាន​បញ្ជាក់​ថា លោក​បាន​យក​ដៃ​ជូត​ភ្នែក ដោយសារ​លោក​ឈឺ​ភ្នែក និង​ចាញ់​ពន្លឺ​ថ្ងៃ​បណ្ដាល​ឱ្យ​ហូរ​ទឹក​ភ្នែក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បក​ស្រាយ​របស់​លោក ម៉ុង ឫទ្ធី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣។

https://www.facebook.com/permalink.php?story_fbid=pfbid026uzdEpnHnMJPtoCGaJScWK5Pv6y7WyVrGTWWhbya7Wqmm6pCLCwewEEKd6PcvCmgl&id=100068885027744

Facebook Post | Archived Link

លោក ម៉ុង ឫទ្ធី បាន​ចូលរួម​អង្គុយ​នៅ​លើ​វេទិកា​កិត្តិយស​នៅ​ខាង​ក្រោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​ឯកជន​មួយ​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពីខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។

ថ្លែង​ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​និយាយ​ដល់​ការ​គូស​វាស់​បន្ទាត់​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដោយ​លោក​បញ្ជាក់​ថា ភូមិ​មួយ​ចំនួន​បាន​ស្ថិត​នៅ​ក្នុង​បន្ទាត់​ព្រំដែន​ដែល​បន្សល់​ទុក​ដោយ​បារាំង។

សូម​ទស្សនា​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ YouTube ដោយ​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២០។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច លោក ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា កាយ​វិការ​របស់​លោក​នៅ​ក្នុង​វីដេអូ​នោះ មិន​ដូច​ទៅ​នឹង​អ្វី​ដែល​ត្រូវ​បាន​អះអាង​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។ លោក ម៉ុង ឫទ្ធី បញ្ជាក់​ថា លោក​យក​ដៃ​ជូត​ទឹក​ភ្នែក​ដែល​បណ្ដាល​មក​ពី​លោក​ឈឺ​ភ្នែក​ដោយសារ​ចាំង​នឹង​ពន្លឺ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

Avatar

Title: លោក ម៉ុង ឫទ្ធី បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​វីដេអូ​មួយ​ត្រូវ​បាន​បរិយាយ​មិន​ត្រឹម​ត្រូវ

Written By: Jay Udom  

Result: False

Leave a Reply

Your email address will not be published. Required fields are marked *