តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​​ស្ថិត​នៅ​ក្នុង​កម្រិត​បែប​ណា​?

នៅ​សប្ដាហ៍​នេះ គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​យ៉ាង​ផុស​ផុល​របស់​មហាជន បន្ទាប់​ពី​ក្រសួង​បរិស្ថាន​អះអាង​ថា គុណភាព​ខ្យល់​នៅ​ទីក្រុង​មួយ​នេះ​នៅ​ល្អ​នៅ​ឡើយ ប៉ុន្តែ មហាជន​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​មតិ​មិន​យល់​ស្រប​នោះ​ឡើយ។ តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​ស្ថិត​នៅ​កម្រិត​ណា? ​ព័ត៌មានខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ អំពី​បញ្ហា​មួយ​នេះ​​នៅ​លើ​បណ្ដាញ​សង្គម​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «តើ​ជា​អ័ព្ទ​ ឬ​ជា​ខ្យល់​ពុល​នៃ​ធូលី​ម៉ដ្ឋល្អិត​ដូច​នៅ​ប្រទេស​ថៃ​? សូម្បី​តែ​ជូន​ដំណឹង​ឲ្យ​រាស្រ្ត​ប្រុងប្រយ័ត្ន​ និង​ពាក់​ម៉ាស់​ក៍ មិន​ទាន់​លឺ​ស្ថាប័ន​ណា​បន្លឺ​វាចារ​មួយ​ម៉ាត់​ផង​»​។​ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ ក៏​បាន​ធ្វើ​ការ​ចោទ​សួរ​អំពី​មូលហេតុ​ និង​ដើម​ចម​នៃ​ការ​មាន​កំហាប់​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​អាច​ជា​ការ​រង​ឥទ្ធិពល​ ពិ​ការ​ឆេះ​ព្រៃ​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក​ កាលពី​ថ្មី​ៗ​នេះ​។​ Facebook Post | Archived Link ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ បរិមាណ​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ គឺ​មាន​កម្រិត​បំពុល​ខ្ពស់​ជាង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ទៅ​​ទៀត​ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ពាក់​ម៉ាស់​ និង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ដក​ដង្ហើម​។​ Facebook Post | Archived Link ក្រុម​ការ​ងារ​របស់​ Fact […]

Continue Reading

សង្ខេប​ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​ការ​ពិត​​សំខាន់​ៗ​ ប្រចាំ​ឆ្នាំ​២០២៤​

ស្រប​ពេល​ដែល​សេរីភាព​នៃ​ការ​ផលិត​មាតិកា​ផ្សព្វផ្សាយ​មាន​ភាព​សំបូរ​បែប​ និង​ការ​ទទួល​បាន​នូវ​មាតិកា​ទាំង​នោះ​ដោយ​មិន​មាន​របាំង​ ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​​ក៏​បាន​កើត​មាន​ ក្នុង​ទម្រង់​ផ្សេង​ៗគ្នា​ ដោយ​ការ​នេះ​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​ ព្រឹត្តិការណ៍​ផ្ទៀង​ផ្ទាត់​ និង​ការ​ស្វែង​ការ​ពិត​​សំខាន់​ៗទាំង​៤ ប្រចាំ​ឆ្នាំ​២០២៤​ គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ និង​ស្វែង​រក​ការ​ពិត​ទៅ​លើ​រូប​ភាព​ វីដេអូ​ឃ្លីប​ ព័ត៌​មាន​ និង​សំណេរ​អះអាង​រហូត​ទៅ​ដល់​ជាង​ ២៣០​អត្ថបទ​ នៅ​ឆ្នាំ​២០២៤​ ដោយ​ក្នុង​នោះរួម​មាន​​៖ ព្រឹត្តិការណ៍​សំខាន់​ទី​១. ស្ថានភាព​នយោបាយ​កម្ពុជា​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​សែន​ និង​លោក​នាយករដ្ឋ​មន្ត្រី​​បច្ចុប្បន្ន​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​នោះ​ ការ​អះអាង​នា​នា​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការ​កាត់​ត​រូប​ភាព​ វីដេអូ​ឃ្លីប​ និង​សំណេរ​អះអាង​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​។​ ការ​អះអាង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​សួរ​ថា តើ​ការ​អះអាង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។  ទោះជាយ៉ាងណា ក្រុម​ការងារ​របស់​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ថា ការ​អះអាង​ទាំង​ឡាយ​នោះ​ មិន​ត្រឹម​ត្រូវ​ទេ​។ សូម​អាន​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង តាម​រយៈ​តំណ​ភ្ជាប់​​នៅ​ខាង​ក្រោម​នេះ​៖ ព្រឹត្តិការណ៍​សំខាន់​ទី​២. ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ […]

Continue Reading

គន្លឹះ​មួយ​ចំនួន​សម្រាប់​កត់​សម្គាល់​​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​

​​ សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ ១,៧០១​ករណី​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​បាន​កើន​ឡើង ១២​ភាគរយ​បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣។ សម្រាប់​ឆ្នាំ​២០២៣​ទាំង​មូល ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ៣,០០០​ករណី។ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​តស៊ូ​មតិ​ក្នុង​វិស័យ​ព័ត៌មាន បានចោទ​សួរ​អំពី​សុក្រឹត្យ​ភាព និង​របៀប​ដែល​ក្រសួង​ព័ត៌មាន​ចាត់​ថ្នាក់ និង​វាយ​តម្លៃ​ព័ត៌មាន​ក្លែងក្លាយ បន្ទាប់​ពី​ឃើញ​កំណើន​នៃ​តួលេខ​ព័ត៌មាន​ក្លែង​ក្លាយ​ចេញ​ដោយ​ក្រសួង។ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ “ញុះញង់”​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបថត​ចំនួន ២​សន្លឹក ដែល​ត្រូវ​បាន​ស្ថាប័ន​រដ្ឋាភិបាល​ចាត់​ទុក​ជា​​ព័ត៌មាន ​“ក្លែង​ក្លាយ”។ ដោយ​ហេតុ​​នេះ Fact Crescendo សូម​ផ្ដល់​ជូន​នូវ​ខ្លឹមសារ​សង្ខេប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ និង​គន្លឹះ​កត់​សម្គាល់​ព័ត៌មាន​ក្លែង​ក្លាយ​សម្រាប់​មហាជន​ទូទៅ​ដូច​ខាង​ក្រោម៖ អ្វី​ទៅ​គឺ​ជា​ព័ត៌មាន​ក្លែងកាយ​ ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ គឺជា​ព័ត៌មាន​ រឿងរ៉ាវ​ ឬ​ការ​បោកបញ្ឆោត​ ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​ផ្តល់​ព័ត៌មាន​ខុស​ ឬ​បោក​បញ្ឆោតអ្នកអាន​។ រឿង​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​តាម​បណ្ដាញ​សង្គម​ ឬ​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ ហើយ​ជា​រឿយៗ​អាចជា​អាជីវកម្ម​រក​ប្រាក់​ចំណេញ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយនៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ព័ត៌មាន​ក្លែងក្លាយ អាច​បញ្ឆោត​មនុស្ស​ដោយ​មើល​ទៅ​ដូចជា​គេហទំព័រ​ដែល​គួរឱ្យទុកចិត្ត​ ឬ​ប្រើ​ឈ្មោះ​ស្រដៀង​គ្នា​ និង​អាសយដ្ឋាន​គេហទំព័រ​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ល្បី​ឈ្មោះ​។ វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កំណត់​ និង​ទប់ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងកាយ​ ប្រសិន​បើ​យើង​​មិន​ច្បាស់​ថា​ រូប​នោះ​ពិត​ឬ​អត់​ […]

Continue Reading

ទឹក​ស្ទឹង​សង្កែ​ប្រែ​ពណ៌​នាំ​ឱ្យ​មាន​ការ​​ចោទ​សួរ​អំពី​ការ​លេច​ធ្លាយ​​សំណល់​រាវ​ចូល​ស្ទឹងជា​ថ្មី

​កាល​ពី​សប្ដាហ៍​មុន ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​រាយការណ៍​ថា ទឹក​ស្ទឹងសង្កែ​បាន​ប្រែ​ពណ៌​ទៅ​ជា​បៃតង​ខុស​ពី​ធម្មតា​ដោយសារ​តែ​ការ​បង្ហូរ​កាក់​សំណល់​រាវ​ពី​រោងចក្រ​មួយ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង ប៉ុន្តែ ក្រុម​មន្ត្រី​អះអាង​ថា ទឹក​ស្ទឹង​ប្រែ​ពណ៌​ដូច្នេះ បណ្ដាល​ពី​ការ​កកើត​ស្លែ​។

Continue Reading

កម្ពុជា​បញ្ជាក់​ថា មិន​ទាន់​សម្រេច​ឱ្យ​ Vingroup ធ្វើ​ប្រតិបត្តិការ​តាក់ស៊ី​អគ្គិសនី​នៅ​ឡើយ​ទេ

កាល​ពីពាក់​កណ្ដាល​សប្ដាហ៍​មុន សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ថា ក្រុមហ៊ុន​ Vingroup ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​វៀតណាម គ្រោង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​តាក់ស៊ី​នៅ​កម្ពុជា​ដើម​ឆ្នាំ​ក្រោយ​នេះ ដោយ​ប្រើ​ប្រាស់​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។  បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​​ចុះ​ផ្សាយ​រួច​មកហើ វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​មហាជន​ផង​ដែរ ដែល​យល់​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​នឹង​ដណ្ដើម​ការងារ​របស់​ប្រជាជន​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ចែក​រំលែក​បន្ត​នូវ​ព័ត៌មាន​ខាង​លើ​។ Facebook Post | Archived Link ព័ត៌មាន​អះអាង​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយជា​វីដេអូ​រាយការណ៍​​យ៉ាង​ទូលំ​ទូលាយ​ ទៅ​ដល់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ រាជ​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ប្រាប់​មហាជន ក្រោយ​មាន​មតិ​រិះគន់​ផុស​ផុល បន្ទាប់​ពី​មហា​ជន​បាន​រិះគន់​ចំពោះ​ដំណឹង​នេះ​មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​បញ្ជាក់​ថា ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៍​មុន​ អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​បញ្ជាក់​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពុំ​បាន​អនុញ្ញាត​ទៅ​តាម​សំណើ​របស់​ក្រុមហ៊ុន​វៀតណាម​នោះ​ឡើយ។ […]

Continue Reading

តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading