មេសហជីព និងសកម្មជនច្រានចោលការអះអាងថា ពួកគេទទួលបានលុយជាថ្នូរនឹងកូដកម្ម
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ បានអះអាងថា អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា ទទួលបានលុយចំនួន ២០ដុល្លារសម្រាប់ការដេកធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនមួយនេះ ហើយថា ក្រុមសកម្មជនទទួលបានថវិកាចំនួន ៥០ដុល្លារក្នុងមួយថ្ងៃសម្រាប់កូដកម្មបង្អត់អាហារខ្លួនឯង។ ការអះអាងមួយនេះ ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការបញ្ចេញមតិផ្សេងៗ និងទទួលបានប្រតិកម្មចម្រុះបែបផងដែរ។ ការអះអាងនៅលើបណ្ដាញសង្គមបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមយុវជនខ្មែរថាវរៈ បានធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដើម្បីទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស អ្នកនាង សេង ធារី […]
Continue Reading