​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​​ភ្ជាប់​វីដេអូ​កូន​សិស្ស​ច្រៀង​លេង​ទៅ​នឹង​​ហេតុការណ៍​ភ្លើង​ឆេះ​ឡាន​ក្រុង​នៅ​ថៃ

International Misleading

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ដឹក​កូន​សិស្ស​សាលា​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ស្រាប់​តែ​មាន​វីដេអូ​ឃ្លីប​មួយ ដែល​បង្ហាញ​កូន​សិស្ស​ច្រៀង​លេង​នៅ​លើ​រថយន្ត​ក្រុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ​វា​ទិដ្ឋភាព​នៅ​មុន​ពេល​កើត​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​​ជាង ១​នាទី​ដែល​បង្ហាញ​កុមារី​តូចៗ​ជា​សិស្ស​សាលា​ថៃ​ច្រៀង​លេង​នៅ​ក្នុង​ឡាន​ក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ដោយ​គេ​អះអាង​ថា វា​ជា​វីដេអូ​សិស្សា​ថៃ​នៅ​មុន​ពេល​ត្រូវ​ភ្លើង​ឆាប​ឆេះ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បញ្ចេញ​​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ ដោយ​ជឿ​ថា វីដេអូ​នេះ​ពិត​ជា​ក្មេងៗ​សិស្សសាលា​ថៃ​ដែល​រង​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​រថយន្ត​ក្រុង​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នាពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ដឹក​សិស្ស​តូចៗ​នៅ​ទីក្រុង​បាងកក។

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទិដ្ឋភាព​សិស្ស​សាលា​មត្តេយ្យ​ថៃ​មុន​មាន​ព្រឹត្តិការណ៍​ភ្លើង​ឆេះ​រថយន្ត!”។

Facebook Post | Archived Link

ខាង​​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

Facebook Post | Archived Link

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការរក​មើល​ប្រភព​ដើម​នៃ​វីដេអូ​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Our investigation traced the video’s origin to TikTok user “LukMhe2540” (Jirawan Mesan), a kindergarten teacher. She clarified that the video features students from Nakhon Sri Thammarat, not the students involved in the accident from Uthai Thani. The original post, now set to private, was uploaded days before the tragic incident.


នៅ​ក្នុង​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​នេះ យើង​ពិនិត្យ​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​យក​ចេញ​ពី​គណនី​បណ្ដាញ​សង្គម TikTok មួយ​ឈ្មោះ Lukmhe2540 ដែល​ជា​គណនី​របស់​អ្នកនាង Jirawan Mesan ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​មួយ​រូប​នៅសាលា​រៀន​មួយ​នៅ​ខេត្ត​ណាខនស៊ីធម្មរ៉ាត់ ​ប្រទេស​ថៃ។

​អ្នក​គ្រូ Jirawan Mesan បាន​បង្ហោះ​វីដេអូ​នេះ​ជាមួយ​សំណេរ​បញ្ជាក់​ថា ឃ្លីប​វីដេអូ​នេះគឺ​ជា​កូន​សិស្ស​មក​ពី​ខេត្ត​ណាខនស៊ីធម្មរ៉ាត់ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​អ្នក​គ្រូ​បាន​ស្នើ​ទៅ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ពិនិត្យ​វិនិច្ឆ័យ​សិន​មុន​នឹង​បញ្ចេញ​មតិ​ភ្ជាប់​វីដេអូ​នេះ​ទៅ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។

TikTok Video | Archived Link

Moreover, according to the report, the students involved in the accident were mostly in elementary grades, with only six kindergarten students. This differs from the viral video showing only kindergarten students on the bus. We also found discrepancies in the uniforms of the students in the viral video and those who escaped from the tragic accident, confirming that the incidents were different.

បើ​តាម​សេចក្ដី​រាយការណ៍របស់​សារព័ត៌មាន​ថៃ បាន​ឱ្យ​ដឹង​ថា កូន​សិស្ស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​រថយន្ត​ក្រុង​នោះ ភាគច្រើន​ជា​សិស្ស​ថ្នាក់​បឋម ដោយ​មាន​សិស្ស​ថ្នាក់​មត្តេយ​តែ ៦​នាក់​ប៉ុណ្ណោះ។

យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ឯក​សណ្ឋាន​កូន​សិស្ស​នៅ​ក្នុង​វីដេអូ​ឃ្លីប​កំពុង​ផ្ទុះ​នេះ មិន​ដូច​ទៅ​នឹង​ឯកសណ្ឋាន​ដែល​ស្លៀក​ពាក់​ដោយ​កូន​សិស្ស​ជាប់​ពាក់​ព័ន្ធ​ហេតុការណ៍​ដ៏​រន្ធត់​នោះ​ដែរ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​ឱ្យ​ដឹង​ថា មនុស្ស ២៣​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ក្រុង​មួយ​នៅ​ជាយ​រាជ​ធានី​បាងកក កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០២៤។

រថយន្ត​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ បាន​ដឹក​មនុស្សកូន​សិស្ស និង​គ្រូ​ជាង ៤០​នាក់​មក​ពី​សាលា​បឋម​សិក្សា​មួយ​នៅ​ខេត្ត​ឧថៃថានី ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​ដែល​បង្ហាញ​កូន​សិស្ស​ថៃ​ច្រៀង​លេង​នៅ​ក្នុង​រថយន្ត​ក្រុង​មួយ មិន​មែន​ជា​កូន​សិស្ស​ដែល​ជួប​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ក្រុង​ដ៏​រន្ធត់​នៅ​ទីក្រុង​បាងកក​នៅ​ដើម​សប្ដាហ៍​នេះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ គឺ​ជា​កូន​សិស្ស​ថ្នាក់​មត្តេយ​មក​ពី​សាលា​រៀន​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ណាខនស៊ីធម្មរ៉ាត់។

Avatar

Title:​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​​ភ្ជាប់​វីដេអូ​កូន​សិស្ស​ច្រៀង​លេង​ទៅ​នឹង​​ហេតុការណ៍​ភ្លើង​ឆេះ​ឡាន​ក្រុង​នៅ​ថៃ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *