Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ […]

Continue Reading

Fact-Check: ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​លើ​ថ្នល់​កៅស៊ូ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ដួល​ម៉ូតូ​នៅ​កន្លែង​ហាល​ស្រូវ​នៅ​លើ​ផ្លូវ​កៅស៊ូ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ករណី​នេះ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា។ រូបថត​ជាមួយ​ការអះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​របស់ Google យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដួល​ម៉ូតូ​នៅ​លើ​តង់​ហាល​ស្រូវ​ស្ថិត​លើ​ថ្នល់​មួយ​កន្លែង។ […]

Continue Reading

Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

ប្រវត្តិសាស្ត្រ​កម្ពុជា–វៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​គឺ​ជា​រូប​សំណាក​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ មែន​ឬទេ?

​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា តែង​តែ​បង្ហោះជា​រឿយៗ​​នូវ​​រូបថត វីដេអូ ឬ​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ប្រឆាំង​នឹង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចោទ​ថា ប៉ុន​ប៉ង​លេប​យក​ទឹក​ដី​កម្ពុជា។ ក្នុង​នោះ រូបថត​រូប​សំណាក​លោក ហូ ជីមិញ ស្ថាបនិក​នៃ​ប្រទេស​វៀតណាម​​សង្គម​និយម ដែល​កាន់​ដាវ​ក្នុង​ដៃ និង​អង្គុយ​លើ​ទម្រ​មួយ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នៃ​រូប​សំណាក​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​ន័យ​ថា រូប​សំណាក​នេះ ត្រូវ​បាន​សាង​សង់​ឡើងនៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​រូប​សំណាក​​លោក ហូ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

នា​រយៈ​ពេល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ ដំណាំ​មៀន​ប៉ៃលិន​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទីផ្សារ​ ដោយ​សារ​តែ​ភាគី​ខាង​ប្រទេស​ថៃ​កំពុង​តែ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ ហ៊ីង​ ប៊ុន​ហៀង​ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​ ចុះ​ទៅ​ប្រមូល​ទិញ​ពី​ប្រ​ជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ ដោយ​សារ​តែ​ការ​បិទ​ច្រក​ព្រំដែន​​នេះ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ចម្ការ​ឪឡឹក​មួយ​កន្លែង​ និង​មនុស្ស​ប្រុស​ស្រី ​២នាក់​ […]

Continue Reading

Fact-Check: តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

អាជីវកម្ម​បូម​ខ្សាច់​ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​រស៊ើប​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ជាង ៥​ឆ្នាំ​មុន។ បញ្ហា​មួយ​នេះ ក៏​ត្រូវ​បាន​ផុស​ផុល​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ផ្លូវ​ទឹក​ដែល​គេ​មិន​មាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នោះ អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​នាវា​វៀតណាម​ដែល​ដឹក​ជញ្ជូន​ខ្សាច់​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។ ទោះ​ជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក […]

Continue Reading

Fact-Check: តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​​ដែល​បង្ហាញ​ក្រុម​ស្ត្រី​វ័យ​ចាស់ ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវបាន​គេ​បង្ហាញ​ឱ្យ​ដឹងនោះ​ឡើយ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្មជាច្រើន និង​មតិ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដែល​រៀបរាប់​ថា […]

Continue Reading