Fact-Check: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ក្រុម​​ប្រដាប់​អាវុធ​តាលីបង់ (Taliban) បាន​វាយ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​ទាំង​មូល។ ខណៈ​កង​ទ័ព​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត កំពុង​ជម្លៀស​បុគ្គលិក​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ​​នោះ ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក ដោយ​រៀបរាប់​ភ្ជាប់​ទៅ​នឹង​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​ជាច្រើន​រយ​ដង។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ […]

Continue Reading

Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ។ ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា […]

Continue Reading