រូបថត​ទឹក​ជំនន់នៅ​ជប៉ុន​ពីរ​ឆ្នាំមុន​ត្រូវបាន​ចុះ​ផ្សាយ​ភ្ជាប់​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ កូរ៉េ​ខាង​ត្បូង​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៨០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ហេតុការណ៍​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ និង​ចែក​រំលែក​យ៉ាង​ច្រើន​អំពី​ព័ត៌មាន​នេះ។ ក្នុង​នោះ​ មាន​រូបថត​​មួយ​ទឹក​ជំនន់​មួយ​សន្លឹក ត្រូវ​បាន​ចុះ​ផ្សាយ​ថា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទឹក​ជំនន់​លិច​លង់​រថយន្ត និង​អ្នក​ជួយ​សង្គ្រោះ​បាន​អូស​ទូក​ផ្ទុក​មនុស្ស […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​អាមេរិក ​ថៃ និង​វៀតណាម​​មែន​ឬ​ទេ?

ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​ក្នុង​រយៈ​ពេល ២​សប្ដាហ៍​ចុង​ក្រោយ​នេះ បាន​បង្ក​ឱ្យ​លិច​លង់​ផ្នែក​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​ការ​លុប​បឹង​ធម្មជាតិ​សំខាន់​នៅ​ទីក្រុង​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ផង​ដែរ ហើយ​រៀបរាប់​ថា ពេល​នេះ ទីក្រុង​ធំៗ​របស់​សហរដ្ឋ​អាមេរិក ថៃ និង​វៀតណាម កំពុង​លិច​លង់​ក្រោម​ទឹក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា […]

Continue Reading

វីដេអូ​ទឹក​ជំនន់​លិច​ខណ្ឌ​ដង្កោ​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា ជា​ទឹក​លិច​ភ្នំពេញ​ឆ្នាំ​នេះ

តំបន់​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ តែង​តែ​លិច​លង់​នៅ​ក្រោម​ទឹក ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​មាន​រយៈ​ពេល ១៤​វិនាទី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះអាង​ក្នុង​ន័យ​ថា វា​ជា​ស្ថានភាព​ទឹក​លិច​លង់​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២២​នេះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​យល់​ច្រឡំ។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ ហើយ​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល […]

Continue Reading