តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

ឈុត​ឆាក​ក្នុង​ស្ទូឌីយ៉ូ​មួយ​ត្រូវ​បានភ្ជាប់​​មិន​ត្រឹម​ត្រូវ​​​នឹង​ឧបទ្ទវហេតុ​ធ្លាក់​​យន្តហោះ​នៅ​នេប៉ាល់​

បន្ទាប់​ពី​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ភាគ​កណ្ដាល​ប្រទេស​នេប៉ាល់​កាល​ពី​ចុង​សប្ដាហ៍​កន្ងល​មក​នេះ រូបថត វីដេអូ និង​ការ​អះ​អាង​ជាច្រើន បាន​លើក​ឡើង​អំពី​ហេតុការណ៍​ដ៏​សោក​សៅ​នេះ។ ក្នុង​នោះ មាន​វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ ប៉ះ​ពាល់​ផ្ទះ​សម្បែង​ និង​បំណែក​យន្ត​ហោះ​​នោះ ត្រូវ​បានគេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​បាន​ភ្ជាប់​ទៅ​នឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ភ្ជាប់​ដោយ​ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ទោះ​ជា​យ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ​២០២៣​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​​មាន​រយៈ​ពេល​ប្រមាណ​ ១នាទី​ និង​០៥វិនាទី​ ដែល​បង្ហាញ​បំណែក​បាក់​បែក​នៃ​យន្តហោះ​មួយ​គ្រឿង​។​ រូបថត​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​អះ​អាង​ថា ជា​បំណែក​យន្តហោះ​ស៊ីវិល​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅ​ភាគ​កណ្ដាល​ប្រទេស​នេប៉ាល់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។​ ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «បំណែកនៃ​ការធ្លាក់យន្តហោះ​ មើល​ហើយគួរ​ឲ្យ​សង្វែកណាស់​ 🙏🥲​»។​ Facebook Post | Archived Link វីដេអូ​មួយ​នេះ​ ក៏​ត្រូវ​បាន​អះ​អាង​ដូច​គ្នា​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់ TikTok ដទៃ​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​ទី​១៦​ […]

Continue Reading